បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អឺរ៉ុបប្តេជ្ញាគាំទ្រដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន

អឺរ៉ុបប្តេជ្ញាគាំទ្រដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន

បន្ទាប់ពីបានចូលរួមជាមួយអង្គទូតនានាក្នុងដំណើរទស្សនកិច្ចនៅតំបន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ
លោក Andreas Berg ភារធារីនៃសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានអះអាងនៅលើបណ្តាញសង្កមផ្លូវការ ថា សហភាពអឺរ៉ុបនៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយសារ ជម្លោះនៅតាមតំបន់ព្រំដែន។

Advertisement

ក្រៅពីកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីជំរុញការបន្ធូរបន្ថយភាពតានតឹង និងការអនុវត្តកិច្ចព្រមព្រៀងឈប់ បាញ់ សហភាពអឺរ៉ុបនៅតែបន្តបេសកកម្ម ក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់សហគមន៍ដែលរងផលប៉ះពាល់។

លោកភារធារីបានគូសបញ្ជាក់ថា គោលដៅចម្បងរបស់សហភាពអឺរ៉ុប គឺការធានាថា ទោះបីស្ថិតក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក៏ដោយ ក៏ក្រុមជនងាយរងគ្រោះបំផុត ជាពិសេសកុមារ នៅតែទទួលបានសិទ្ធិក្នុងការអប់រំប្រកបដោយគុណភាព និងរស់នៅក្នុងបរិស្ថាន ដែលមានសុវត្ថិភាព។

សូមបញ្ជាក់ថា លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ ២០២៦ បានដឹកនាំអង្គទូតបរទេស និងអង្គការអន្តរជាតិប្រចាំកម្ពុជា ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ ដែលយោធាថៃបន្តសកម្មភាពដាក់ទូរកុងតឺន័រ និងរាយបន្លាលួសព័ទ្ធកាន់កាប់ដីកម្ពុជា លើផ្ទៃដីសរុបជាង ១ ០០០ហិកតា។

ទោះបីក្រោយការអនុវត្តបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ក៏ដោយ ក៏យោធាថៃមិនបានបញ្ឈប់សកម្មភាពរំលោភបំពានដែនអធិបតេយ្យភាពកម្ពុជានោះដែរ។ ទង្វើព្រៃផ្សៃរបស់យោធាថៃនេះ បានធ្វើឱ្យពលរដ្ឋខេត្តបន្ទាយមានជ័យជាង ៣ ០០០គ្រួសារមិនអាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖ហេង សម្បត្តិ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា