ភ្នំពេញ៖សត្វត្រដក់តូចមួយក្បាល (Lesser Adjutant)ដែលមានឈ្មោះវិទ្យាសាស្ត្រ Leptoptilos javanicus ជាប្រភេទសត្វ ដែលជិតរងគ្រោះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ត្រូវបានប្រទះឃើញជាថ្មីម្តងទៀត នៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត។

ភ្នំពេញ៖សត្វត្រដក់តូចមួយក្បាល (Lesser Adjutant)ដែលមានឈ្មោះវិទ្យាសាស្ត្រ Leptoptilos javanicus ជាប្រភេទសត្វ ដែលជិតរងគ្រោះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ត្រូវបានប្រទះឃើញជាថ្មីម្តងទៀត នៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត។

បញ្ជាក់ថាសត្វត្រដក់តូចមាន មាឌធំ មានចំពុះធំពណ៌ស្រអាប់ ក្បាលត្រងោលពណ៌ផ្កាឈូក កពណ៌លឿងស្រាល ផ្នែកខាងលើ និង ស្លាបពណ៌ខ្មៅ ផ្នែកខាងក្រោមពណ៌ស។សត្វប្រភេទនេះមួយចំនួនដែលនៅបឹងទន្លេសាបធ្វើការបន្តពូជនៅដើមរដូវប្រាំង ផ្ទុយពីមួយចំនួនដែលនៅភូមិភាគទំនាបខាងជើងធ្វើការបន្តពូជនៅដើមរដូវរស្សា។

ការរកឃើញវត្តមានសត្វត្រដក់តូចជាថ្មីនេះត្រូវបានគេចាត់ទុកថាតំបន់ការពារទេសភាពអន្លង់ព្រីងខេត្ត កំពត បង្ហាញពីលទ្ធផលវិជ្ជមានពីការអភិរក្សទីជម្រក និង ការងារគ្រប់គ្រងតំបន់ដីសើមនៅកម្ពុជា។
អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)ឱ្យដឹងនៅថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ ២០២៦ថាតាមរយៈការអង្កេត តាមដានជីវៈចម្រុះប្រចាំតំបន់ នៅចុងខែមករា ឆ្នាំ២០២៦គេបានរកឃើញវត្តមានសត្វត្រដក់តូចមួយក្បាលនេះឡើងវិញ។
យោងតាមកំណត់ត្រាសត្វស្លាបប្រចាំតំបន់ការពារចាប់តាំងពីឆ្នាំ២០០៤ រហូតមកដល់បច្ចុប្បន្ន ដែលមានរយៈពេលជាង ២០ឆ្នាំមកនេះ គឺជាកំណត់ត្រាដ៏សំខាន់មួយដែលក្រុមការងារបានរកឃើញវត្តមានសត្វស្លាបប្រភេទនេះជាថ្មី។នេះគឺជាគំហើញដ៏សំខាន់មួយបញ្ជាក់ពីលទ្ធផលវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងក្នុងការងារគ្រប់គ្រងរយៈពេលជាងពីរទសវត្សនេះ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាង រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាមួយអង្គការដៃគូដែលមានអង្គការជីវិតធម្មជាតិនៅកម្ពុជា(អតីតអង្គការBirdLife) ហៅកាត់ថា NLC។
ក្រៅពីនេះស្រូវមិត្តក្រៀលក៏ត្រូវបានចាត់ទុកថាជាដង្ហើម និងមុខមាត់ថ្មីសម្រាប់តំបន់ការពារទេសភាពអន្លង់ព្រីងដែលជួយជំរុញ ការងារអភិរក្សជីវៈចម្រុះក្នុងតំបន់ការពារ និងតំបន់ជុំវិញ៕
ដោយ៖ម៉ាដេប៉ូ

