បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារពិនិត្យនិងពិគ្រោះជំងឺក្រៅ នៃមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារពិនិត្យនិងពិគ្រោះជំងឺក្រៅ នៃមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារពិនិត្យនិងពិគ្រោះជំងឺក្រៅ នៃមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាជំនួយរបស់សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្គនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។

Advertisement

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចាត់ទុក សមិទ្ធផលថ្មី នៅក្នុងមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះនាថ្ងៃនេះ នឹងចូលរួមចំណែកធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធនៃមន្ទីរពេទ្យទាំងមូលកាន់តែមានភាពរឹងមាំ និងកាន់តែប្រសើរឡើងសម្រាប់ការបម្រើសេវាផ្តល់ជូនប្រជាពលរដ្ឋ។ ជាមួយគ្នានោះឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន មន្រ្តីសុខាភិបាល វីរកងទ័ព វីរនគរបាល និងប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ដែលបានខិតខំតស៊ូយ៉ាងស្វិតស្វាញចូលរួមក្នុងស្មារតីការពារបូរណភាពទឹកដី ពីសង្រ្គាមឈ្លានពានរបស់ថៃ ដែលជាពេលវេលាដ៏លំបាកលំបិន និងធ្ងន់ធ្ងរបំផុត ដែលអ្នកទាំងអស់គ្នានៅទីនេះ បានប្តូរផ្តាច់បំពេញភារកិច្ចដោយសា្មរតីម្ចាស់ការ ការលះបង់កម្លាំងកាយចិត្ត ឆន្ទៈមោះមុត ដើម្បីឧត្តមប្រយោជន៍ជាតិ។

ឆ្លៀតក្នុងឱកាសនេះ ដើម្បីលើកកម្ពស់សុខាភិបាលខេត្តបន្ថែមទៀត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំ មន្រ្តីសុខាភិបាលទូទាំងខេត្តបន្ទាយមានជ័យ បន្តជួយសម្របសម្រួល បង្កលក្ខណៈ គាំទ្រទៅដល់ប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ដើម្បីធានាសុខាភិបាលខេត្តទៅថ្ងៃអនាគតកាន់តែមានភាពធន់ និងរឹងមាំ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការងារបម្រើសេវាជូនប្រជាជន។
ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកឱ្យក្រុមគ្រូពេទ្យទាំងអស់ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ និងទទួលបដិសណ្ឋារកិច្ចអ្នកជំងឺ ដោយត្រូវធានាបាននូវសុវត្ថិភាពរបស់អ្នកជំងឺ។
ក្រុមគ្រូពេទ្យទាំងអស់ត្រូវសហការ សាមគ្គី បង្កើនសមត្ថភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ រួមទាំងការអភិវឌ្ឍសមត្ថភាពជំនាញជាប្រចាំ។ ត្រូវបន្តចូលរួមការងារប្រយុទ្ធនឹងជំងឺឆ្លង ជំងឺមិនឆ្លង បញ្ហាសុខភាពសាធារណៈ ការថែទាំសុខភាពបឋម និងការងារអប់រំសុខភាព។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ប័ណ្ណសរសើរដល់សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្គនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងប័ណ្ណសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលជាប់ព្រំដែនកម្ពុជា-ថៃ ទាំង៧ខេត្ត និងខេត្តសៀមរាប ដែលបានលះបង់ខ្ពស់ ក្នុងការជួយសង្រ្គោះព្យាបាល និងថែទាំសុខភាពជូនវីរកងទ័ព និងប្រជាជនភៀសសឹក ព្រមទាំងបានយកចិត្តទុកដាក់ខ្ពស់លើការរក្សាអនាម័យ ការទប់ស្កាត់ និងការឆ្លើយតបតប ចំពោះជំងឺ និងជំងឺមិនឆ្លងនានា ក្នុងគោលដៅសង្រ្គោះជីវិត និងលើកកម្ពស់សុខុមាលភាពជូនវីរកងទ័ព និងប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីបញ្ហាសន្តិសុខនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ៕

សូមជម្រាបថា អគារពិនិត្យពិគ្រោះជំងឺក្រៅ នៅមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ មានទំហំ ២៩ម៉ែត្រ x ២៩ម៉ែត្រ ចំណាយថវិកាសរុបចំនួន ៣១៧,៦៨០ដុល្លារ ចាប់អនុវត្តពីខែមករា ឆ្នាំ២០២៥ ដល់ខែកញ្ញា ឆ្នាំ២០២៥ និងការបំពាក់សម្ភារៈបរិក្ខារពេទ្យផ្នែកសង្គ្រោះបន្ទាន់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ចំណាយថវិកាសរុបចំនួន ៦២,៧០០ដុល្លារ ជាជំនួយសមាគមសាសនាចក្រនៃព្រះយ៉េស៊ូគ្រីស្គនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា