បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខែកុម្ភៈកន្លងទៅនេះ អង្គភាពប្រឆាំងអំពើពុករលួយបានសម្រេចបញ្ជូនសំណុំរឿងចំនួនបីទៅតុលាការ

ខែកុម្ភៈកន្លងទៅនេះ អង្គភាពប្រឆាំងអំពើពុករលួយបានសម្រេចបញ្ជូនសំណុំរឿងចំនួនបីទៅតុលាការ

ភ្នំពេញ៖ក្នុងខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅថ្មីៗ អង្គភាពប្រឆាំងអំពើពុករលួយឬអ.ប.ព.(ACU)បានដំណើរការពិនិត្យ វិភាគ និង​ធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះសរុបចំនួន ៤៦ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿងចំនួន ៣ករណីទៅ​សាលា​ដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តកំពង់ឆ្នាំង។

Advertisement

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ(ក.ជ.ប.ព.)លើកទី៧ អាណត្តិទី៤ នាចុងសប្ដាហ៍កន្លងទៅនយោង​តាមរបាយការណ៍របស់ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ អ.ប.ព. បានឱ្យដឹងថា ក្នុងខែកុម្ភៈ អ.ប.ព.បានពិនិត្យ វិភាគ និង​ធ្វើការសម្រេចលើពាក្យប្ដឹងបានសរុបចំនួន ៤៦ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿងចំនួន ៣ករណីទៅ​សាលា​ដំបូងរាជធានី​ភ្នំពេញ និងសាលាដំបូងខេត្តកំពង់ឆ្នាំង។

ក្នុងនោះនៅសាលាដំបូងរាជធានីភ្នំពេញមានជនជាប់សង្ស័យចំនួន ៤រូបក្នុង សំណុំរឿងពាក់ព័ន្ធ ករណីឆបោកបន្លំ​យកឈ្មោះជា​មន្រ្តី អ.ប.ព. ប្រព្រឹត្តដោយឈ្មោះ កែវ សុផល ភេទប្រុស អាយុ ៦១ឆ្នាំ ដែលត្រូវជាប់សង្ស័យពីបទឆបោក​មានស្ថានទម្ងន់​ទោស។នៅរាជធានីភ្នំពេញដដែលក៏មានសំណុំរឿងពាក់ព័ន្ធករណីប្រឡងជំនួសចូលរៀនសាលាពេទ្យប្រព្រឹត្តដោយទី១៖ ឈ្មោះ រស់ វត្ថា ភេទ ប្រុស អាយុ ៣៩ឆ្នាំ មុខរបរមន្រ្តីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ដែលត្រូវ​ជាប់​​សង្ស័យពីបទរំលោភអំណាចមានប្រសិទ្ធិភាព និងក្លែងបន្លំឯកសារសាធារណៈ, ទី២៖ ឈ្មោះ គូ ស្រីល័ក្ខ ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរនិសិ្សតឆ្នាំទី៣ ដែលត្រូវជាប់សង្ស័យពីបទក្លែងបន្លំឯកសារសាធារណៈ សមគំនិតក្នុងអំពើក្លែងបន្លំឯកសារ​សាធារណៈ និងសមគំនិតក្នុងបទរំលោភអំណាចមានប្រសិទ្ធិភាព និងទី៣៖ ឈ្មោះ ឈួន សុផល់ ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរគ្រូបង្រៀន ដែលត្រូវជាប់សង្ស័យពីបទ រំលោភអំណាចមានប្រសិទ្ធិភាព និងសមគំនិតក្នុងការក្លែងបន្លំ​ឯកសារសាធារ​ណៈ។

សម្រាប់សាលាដំបូងខេត្តកំពង់ឆ្នាំង មានជនសង្ស័យ ២នាក់នៅក្នុងសំណុំរឿងពាក់ព័ន្ធករណីទន្ទ្រាន ហ៊ុមព័ទ្ធ កាប់ឆ្ការ រុករាន ឈូសឆាយ ព្រៃលិចទឹក ក្នុងភូមិសាស្រ្តស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រព្រឹត្តិដោយ ១-យ៉ន ចិន្តា ភេទប្រុស អាយុ ៤៤ឆ្នាំ ដែលជាប់សង្ស័យពីបទ បំផ្លាញ និងគៃបំបាត់, ២-ហូយ ហ៊ឹម ភេទប្រុស អាយុ ៤៦ឆ្នាំ ដែលជាប់សង្ស័យពីបទសមគំនិតក្នុងអំពើ​បំផ្លាញ និងគៃបំបាត់។ ៣-ករណីបណ្តឹងបរិហារដោយមួលបង្កាច់អំពីអំពើពុករលួយ និងករណីផ្សេងទៀត។

គួរបញ្ជាក់ថា នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) បានបើកកិច្ច​ប្រជុំលើកទី៧ អាណត្តិទី៤ ក្រោមអធិបតីភាពរបស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. ដើម្បីឆ្លងកំណត់​ហេតុកិច្ចប្រជុំលើកទី៦ អាណត្តិទី៤, របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗ៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា