ភ្នំពេញ៖ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ជិះស៊ីក្លូពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រោមពាក្យស្លោក៖ ផ្តល់ក្តីសង្ឃឹមដល់ស៊ីក្លូកម្ពុជា។ជាមួយគ្នានេះក្រសួងទេសចរណ៍ក៏បានឱ្យដឹងថា នៅក្នុងខែមីនា នឹងមានព្រឹត្តិការណ៍ទេសចរណ៍ធំៗមួយចំនួននឹងប្រារព្ធនៅព្រះរាជាណាចក្រកម្ពុជា។
ដោយចាប់ផ្តើមជានិមិត្តរូបនាវិមានឯករាជ្យ រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ជិះស៊ីក្លូពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រោមពាក្យស្លោក៖ ផ្តល់ក្តីសង្ឃឹមដល់ស៊ីក្លូកម្ពុជា ខណៈនេះជាព្រឹត្តិការណ៍ទេសចរណ៍នាដើមខែមីនាស្របពេលកម្ពុជាមានមោទកភាពដែលរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ១០ ក្នុងបណ្តាទីក្រុងធំៗដែលល្អបំផុតលើពិភពលោកឆ្នាំ២០២៥។
បើតាមក្រសួងទេសចរណ៍ប្រកាសឱ្យដឹងក្នុងខែមីនា ឆ្នាំ២០២៦ព្រះរាជាណាចក្រកម្ពុជានឹងមានព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗ
មួយចំនួននឹងកើតឡើង ។ក្នុងនេះ ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា កម្ពុជាបានរៀបចំពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩ នៅខេត្តសៀមរាប ។នៅថ្ងៃទី១ ខែមីនាព្រឹត្តិការណ៍ធ្វើដំណើរដោយជិះស៊ីក្លូ ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងស្ទឹងត្រែង ដែលឯកឧត្តមមន្រ្តីក្រសួងទេសចរណ៍បានអញ្ជើញរួមមកហើយ។
នៅថ្ងៃទី៣ ខែមីនា នឹងមានទិវាវប្បធម៌ជាតិលើកទី២៨ នៃព្រះរាជាណាចក្រកម្ពុជា ខណៈពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមីនា នឹងមានពិព័រណ៍រថយន្តលើកទី៣ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ។
ដោយឡែកពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែមីនា នឹងមានពិព័រណ៍ការងារ ២០២៦ នៅរាជធានីភ្នំពេញ ។ថ្ងៃទី៧ ខែមីនា នឹងមានព្រឹត្តិការណ៍ព្យុហយាត្រាទេសចរណ៍ នៅខេត្តស្ទឹងត្រែង ខណៈនៅថ្ងៃទី៨ ខែមីនា នឹងមានទិវាអន្តរជាតិនារីនៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីអបអរទិវាអន្តរជាតិនារីនៅថ្ងៃទី៨ ខែមីនា នឹងមានទិវារត់ប្រណាំងស្ត្រី ចម្ងាយ ១០គីឡូម៉ែត្រ នៅរាជធានីភ្នំពេញ និងព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ។
ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមីនា នឹងមានទិវាជាតិអំណានលើកទី១១ នៅរាជធានីភ្នំពេញនិងនៅឯខេត្តព្រះសីហនុពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា នឹងមានព្រឹត្តិការណ៍ទេសចរណ៍ធុរកិច្ចកម្ពុជា-ចិន។
ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា កម្ពុជានឹងពិព័រណ៍ទេសចរណ៍ វប្បធម៌ និងម្ហូបអាហារ នៅរាជធានីភ្នំពេញ ស្របពេលពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា នឹងមានព្រឹត្តិការណ៍សមរាត្រីអង្គរនៅខេត្តសៀមរាប ។
នៅថ្ងៃទី២២ ខែមីនា នឹងមានទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី១១ នៅខេត្តព្រះសីហនុ ខណៈពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមីនា កម្ពុជានឹងមហោស្រពភាពយន្តអន្តរជាតិនៅរាជធានីភ្នំពេញ ។
ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ នឹងប្រារព្ធនៅភ្នំពេញ ហើយនៅថ្ងៃទី២៨ ខែមីនា នេះដែរនឹងមានពិធីអបអរសាទរខួបគម្រប់ ១០ឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៕
ដោយ៖មុនី