បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំពេទ្យ TYDA ពិនិត្យព្យាបាលជំងឺពលរដ្ឋជាង៤ពាន់គ្រួសារនៅខេត្តកំពង់ស្ពឺ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំពេទ្យ TYDA ពិនិត្យព្យាបាលជំងឺពលរដ្ឋជាង៤ពាន់គ្រួសារនៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្ដេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋប្រមាណជាង ៤ពាន់គ្រួសារ នៅក្នុងខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ ។

Advertisement

ក្នុងពិធីសំណេះសំណាល និងពិនិត្យព្យាបាលជំងឺពលរដ្ឋពលរដ្ឋ ស្ថិតក្នុងបរិវេណវិទ្យាល័យហ៊ុនសែនចាន់ថ្នាល ភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកសាមគ្គីមុន្នីជ័យ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត មានប្រសាសន៍ថា សកម្មភាពរបស់ក្រុមគ្រូពេទ្យ TYDA នេះ គឺស្របទៅនឹងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល លើការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដោយគ្មានការរើសអើងនិន្នាការនយោបាយ វណ្ណៈ ពណ៌សម្បុរ គឺខិតខំប្រឹងប្រែងធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋគ្រប់រូប មានសុខភាពល្អ ដើម្បីចូលរួមកសាងប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ។

លោកជំទាវបណ្ឌិត បានបន្តថា ទន្ទឹមនឹងការពង្រឹងនូវគុណភាព វិស័យសុខាភិបាលនេះ រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ គ្រោងបង្កើតឲ្យមានមន្ទីរនៅថ្នាក់តំបន់ មានគ្រឿងបរិក្ខាពេទ្យទំនើបៗ និងល្អៗ ការវះកាត់ធំៗ ពីលើមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលមានស្រាប់ កាន់ងាយស្រួលឲ្យពលរដ្ឋទៅរកសេវាសុខាភិបាល ។ លោកជំទាវបណ្ឌិត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA បានបន្ថែមថា សម្រាប់សកម្មភាពពិនិត្យព្យាបាលជំងឺពលរដ្ឋនៅថ្ងៃនេះ មានគ្រូពេទ្យចំនួនជាង ៤០០នាក់ ក្នុងនោះមានជំងឺទូទៅ ជំងឺមាត់ធ្មេញ ពិនិត្យអេកូ រោគស្រ្តី ជំងឺភ្នែក ជំងឺបេះដូង ជំងឺកុមារ ជំងឺត្រចៀក ច្រមុះ បំពងក សើស្បែក សន្លាក់ ឫសដូងបាត វះកាត់តូច ថតកាំរស្មី (X-Ray) និងមានជំងឺមួយចំនួនទៀត ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋមកទទួលការពិនិត្យព្យាបាលនេះ បើសិនអ្នកមានអាការៈធ្ងន់ធ្ងរ ត្រូវបញ្ជូនបន្តនៅមន្ទីរពេទ្យធំៗ ក្នុងរាជធានីភ្នំពេញ ដែលការចំណាយគឺជាបន្ទុករបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតផ្ទាល់ ទាំងការធ្វើដំណើរ ព្យាបាល ហូបចុកការស្នាក់នៅ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា គិតត្រឹមដើមឆ្នាំ២០២៦នេះ សមាគមក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្ដេចតេជោ បានជួយពិនិត្យព្យាបាលជំងឺជូនពលរដ្ឋនៅខេត្តកំពង់ស្ពឺ បានចំនួន៦ដង សរុបពលរដ្ឋជាង ២ម៉ឺននាក់មកហើយ ជំនួសមុខឲ្យប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ សូមថ្លែងអំណរគុណ ដល់សមាគមក្រុមគ្រូពេទ្យ យុវជនស្ម័គ្រចិត្តសម្ដេចតេជោ ដែលបានចូលរួមលើកកម្ពស់សុខុមាលភាពសង្គម ជាពិសេសនៅខេត្តកំពង់ស្ពឺនេះ ។ ក្នុងពេលទៅទទួលការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃពី TYDA ប្រជាពលរដ្ឋបានសម្ដែងការពេញចិត្ត ចំពោះសកម្មភាពនេះ ដែលបានជួយកាត់បន្ថយលើការចំណាយរបស់ពួកគាត់ លើការថែទាំសុខភាព ក្រោមការជួយសម្របសម្រួល និងការយកចិត្តទុកដាក់សួរនាំ ពីសំណាក់ក្រុមគ្រូពេទ្យ ។

គួរបញ្ជាក់ថា សម្រាប់ពលរដ្ឋទាំងជាង ៤ពាន់គ្រួសារ មកទទួលសេវាពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃនេះ មានមកពីក្រុងឧដុង្គម៉ែជ័យ ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកសាមគ្គីមុន្នីជ័យ ។ ក្នុងនោះផងដែរមានពិនិត្យព្យាបាលជំងឺដូចជា៖ ជំងឺទូទៅ ជំងឺមាត់ធ្មេញ ត្រចៀក-ច្រមុះ-បំពង់ក ជំងឺភ្នែក រោគស្ត្រី អេកូវេជ្ជសាស្ត្រ វះកាត់តូច ជំងឺបេះដូង ជំងឺសើរស្បែក ឫសដូងបាត ជំងឺសន្លាក់ មន្ទីរពិសោធន៍វិភាគឈាម ថតកាំរស្មី (x-ray) និងជំងឺផ្នែកកុមារ សរុបចំនួន ៧ ២៥០ករណី និងបានបញ្ជូនទៅព្យាបាលបន្តនៅភ្នំពេញ ចំនួន ៥៥ករណី ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា