បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សប្បុរសជនវិស័យឯកជន​នាំយកស្បៀង និងសម្ភារៈមួយចំនួនប្រគល់ជូនវីរកងទ័ពជួរមុខ

សប្បុរសជនវិស័យឯកជន​នាំយកស្បៀង និងសម្ភារៈមួយចំនួនប្រគល់ជូនវីរកងទ័ពជួរមុខ

ឧត្តរមានជ័យ៖ លោក ស្រុង វ៉ាន់ណូ ប្រធានសហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ FUCPCK និងអនុប្រធានទី៣ នៃសហភាពសហជីពមរតកជាតិកម្ពុជា CCTUH ឯកឧត្តម តុល ផាន់មឿង​ ជាប្រធាន រួមទាំង លោកប្រធានរដ្ឋបាល មុីង​ ឈាវប៊ុន​វឌ្ឍន៍​ ​តំណាងអោយ​ ថៅកែ​រោងចក្រ​ឌីឡាក់ស៍​ ប្រធានសហជីព បងប្អូនតំណាង កម្មករ ប្រធានផ្នែក ព្រមទាំងកម្មករ កម្មការី នៅរោងចក្រឌីឡាក់ស៍​,​ រោងចក្រ​អិចអូតិច​ និង​សមាគម​ន៍ រួមទាំងបងប្អូន​ក្រុមការងារ​ បានរួមគ្នា​ធ្វើ​សម្មភាព​មនុស្ស​ធម៌​​ចូលរួមមូលនិធិ នាំយកស្បៀង និងសម្ភារៈមួយចំនួនប្រគល់ជូនវីរកងទ័ពជួរមុខ នៅតំបន់ទិសប្រាសាទតាមាន់ តំបន់ទិស​ប្រាសាទ​តាក្របី និង​តំបន់​ភ្នំ៣៥០​ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ។

Advertisement

​អំណោយខាងលើមាន សំណាញ់ការពារគ្រាប់ទ្រូង, សាច់ក្រក ៤០គីឡូ, សាច់គោងៀត​ ៤៥គីឡូ, មីកំប៉ុង ៤២កេះ, នំកាត់ ៣០ដុំ, កាហ្វេ ទឹកផ្លែឈើ បារី ធូកមូស, ឆៃពៅ ៥០គីឡូ, ប្រហុក ផ្អក ទឹកសុទ្ធ ត្រីឆ្អើរ សំបកបាវ តង់ខៀវ​ និងថវិកា ១,២លាន រៀល ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា