ភ្នំពេញ៖ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញអធិបតីក្នុងពិធីដាក់សម្ពោធជាផ្លូវការ កម្មវិធីអភិវឌ្ឍន៍អ្នកតម្រង់ទិសសម្រាប់សហគ្រិន (Entrepreneurship Mentor Development Program) ដើម្បីពង្រឹងគុណភាពការតម្រង់ទិសសម្រាប់សហគ្រិន និងធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. សហគ្រិន ធុរកិច្ចថ្មីឌីជីថល អង្គការគាំទ្រប្រព័ន្ធអេកូឡូស៊ី និងដៃគូអភិវឌ្ឍន៍ នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP Technology Center (ATC) នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដោយមានការគាំទ្រពី ក.ប.ទ. និង មូលនិធិ ស.អ.។

































