ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ដែលបានរៀបចំឡើងនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនារីខ្មែរ ដែលបានចូលរួមយ៉ាងសកម្មលើគ្រប់ទិដ្ឋភាព នៅក្នុងការងារអភិវឌ្ឍន៍សង្គមជាតិ។







































