ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និង ឯកឧត្តម ហៃ ហ៊ុនឡេង នាយកខុទ្ទកាល័យ ឯកឧត្តមទេសរដ្ឋមន្ត្រី ពេជ សោភ័ន និងជាសមាជិកលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធីសិក្សាថ្នាក់មូលដ្ឋានគ្រឹះឌីជីថល នៅតាមសាលាបឋមសិក្សាគោលដៅ ១៨ទីតាំងបន្ថែមក្នុងជំហ៊ានទី២ នៅសាលាបឋមសិក្សារហាត់ទឹក ខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមចំណែកអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល បណ្ដុះគ្រាប់ពូជមូលធនមនុស្សឌីជីថលកម្ពុជា ទទួលចំណេះដឹងនិងជំនាញឌីជីថលមូលដ្ឋានពីបឋមវ័យ ចាប់យកបច្ចេកវិទ្យាឌីជីថល នឹងក្លាយជាកម្លាំងចលករជំរុញឧត្តមភាពប្រកួតប្រជែងកម្ពុជានៅក្នុងសេដ្ឋកិច្ចឌីជីថល។
































