បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជានឹងដំណើរការរោងចក្រថាមពលពន្លឺព្រះអាទិត្យធំបំផុតនៅអាស៊ីអាគ្នេយ៍ ក្នុងខែនេះ

កម្ពុជានឹងដំណើរការរោងចក្រថាមពលពន្លឺព្រះអាទិត្យធំបំផុតនៅអាស៊ីអាគ្នេយ៍ ក្នុងខែនេះ

ភ្នំពេញ៖កម្ពុជា នឹងភ្ជាប់គម្រោងថាមពលពន្លឺព្រះអាទិត្យធំជាងគេនៅអាស៊ីអាគ្នេយ៍ទៅនឹងបណ្តាញអគ្គិសនីជាតិ ក្នុងរយៈពេល​ប៉ុន្មានថ្ងៃខាងមុខនេះ ដែលជាជំហានដ៏សំខាន់មួយក្នុងការពង្រីកថាមពលកកើតឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់ solarquarter កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។

Advertisement

ប្រភពដដែលខាងលើឱ្យដឹងថា រោងចក្រថាមពលពន្លឺព្រះអាទិត្យ មានទីតាំងស្ថិតនៅភូមិកណ្តាល និងភូមិក្រាំងខ្វួន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានសមត្ថភាពផលិតថាមពលសរុប ៩៣០មេហ្គាវ៉ាត់ ដែលធ្វើឱ្យវាក្លាយជារោងចក្រថាមពល​ពន្លឺព្រះអាទិត្យធំជាងគេនៅអាស៊ីអាគ្នេយ៍។

គម្រោងនេះ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមផ្គត់ផ្គង់អគ្គិសនីនៅទូទាំងប្រទេសកម្ពុជា បន្ទាប់ពីបើកដំណើរការក្នុងអំឡុងខែមីនា​នេះ។ រោងចក្រនេះនឹងវ៉ាដាច់រោងចក្រថាមពលពន្លឺព្រះអាទិត្យ Dau Tieng នៅប្រទេសវៀតណាម ដែលមានសមត្ថភាពប្រហែល ៥០០ មេហ្គាវ៉ា តែប៉ុណ្ណោះ។ ខណៈពីមុនរោងចក្រថាមពលពន្លឺព្រះអាទិត្យ Dau Tieng គឺជារោងចក្រថាមពលស្អាតធំជាង​គេមួយនៅក្នុងតំបន់។

គម្រោងរោងចក្រថាមពលពន្លឺព្រះអាទិត្យ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នេះនឹងពង្រឹងការផ្គត់ផ្គង់ថាមពលរបស់ប្រទេសកម្ពុជា​យ៉ាងខ្លាំង និងគាំទ្រដល់យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការពង្រីកប្រភពថាមពលកកើតឡើងវិញ និងកាត់បន្ថយការពឹងផ្អែក​លើឥន្ធនៈហ្វូស៊ីល។

កាលពីខែកុម្ភៈ ឆ្នាំនេះ អគ្គិសនីកម្ពុជា(EDC) បានប្រកាសចាប់ផ្ដើមដំណើរការដេញថ្លៃជាអន្តរជាតិសម្រាប់​ការអនុវត្តគម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ ៦០មេហ្គាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង ដែលជាផ្នែកធំនៃគម្រោងឧទ្យានថាមពលព្រះអាទិត្យ ១០០មេហ្គាវ៉ាត់ ដើម្បីបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងពង្រីកលទ្ធភាពប្រើប្រាស់អគ្គិសនីក្នុងតម្លៃសមរម្យ៕

ដោយ៖ខន ណារី

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា