បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថៃបញ្ជាក់ជាថ្មីទៀតថាការ ចរចា ព្រំដែនជាមួយ កម្ពុជាត្រូវ រង់ចាំ រដ្ឋាភិបាល ថ្មីថៃចូលកាន់តំណែង

ថៃបញ្ជាក់ជាថ្មីទៀតថាការ ចរចា ព្រំដែនជាមួយ កម្ពុជាត្រូវ រង់ចាំ រដ្ឋាភិបាល ថ្មីថៃចូលកាន់តំណែង

ភ្នំពេញ៖រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បាននិយាយថា ការចរចាព្រំដែនណាមួយជា មួយកម្ពុជា ត្រូវរង់ចាំរហូតដល់រដ្ឋាភិបាលថ្មីថៃចូលកាន់តំណែង។ រដ្ឋាភិបាលថ្មី ដែលអាចលេចចេញជារូបរាង ក្នុងអំឡុងខែ មេសា ខការលើកឡើង របស់ប្រមុខការទូតថៃ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារ៍ទី១០ ខែមីនានេះ។
កាសែត The Nation បាន ស្រង់សម្តី លោក Sihasak Phuangketkeowថា កម្ពុជាបា នស្នើឳ្យបើកកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះថៃ-កម្ពុជា (JBC)។ លោកសង្កត់ធ្ងន់ថា ការចរចាណាមួយត្រូវតែស្ថិតនៅក្នុងក្របខ័ណ្ឌដែលព្រមព្រៀងគ្នា ហើយ បញ្ហាណាមួយដែលទាក់ទងនឹងការប្រគល់ទឹកដីឡើងវិញ នឹងត្រូវលើកឡើងនៅក្នុងកិច្ចប្រជុំដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងកំណត់ព្រំដែនដែលកំពុងបន្ត។
មកទល់ពេលនេះភាគីកម្ពុជាមិនទាន់ឆ្លើយតបយ៉ាងណាទេបន្ទាប់ពីភាគីថៃបានអះអាងជំហររបស់ ខ្លួនសារជាថ្មីនេះ។
កាលពីពេលថ្មីៗនេះ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាថ្មីទៅ JBC ភាគីថៃ ដោយស្នើឲ្យថៃចូលរួមវាស់វែងបោះបង្គោលព្រំដែនឡើងវិញ ក្រោយកិច្ចប្រជុំ ក្រុម យោធាភូមិភាគ នៃ ប្រទេសទាំងពីរបរាជ័យ ចំនួន ៣លើកកន្លងមក។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាកាលពីថ្ងៃទី២៤ ខែកុម្ភៈ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ភាគីកម្ពុជាបានស្នើទៅភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង នៅកាលបរិច្ឆេទ សមស្របណាមួយចន្លោះពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ដើម្បីបន្តអនុវត្តការងារបោះបង្គោល បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 ស្ថិតក្នុងភូមិសាស្ត្រភូមិជោគជ័យនិងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 52-59 ស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ព្រមទាំងសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន ១៥តាមគំរូដើមបង្គោលជំនាន់បារាំង នៅទីតាំងដើមដែលភាគីទាំងពីរបានឯកភាពគ្នា។ ក៏ប៉ុន្តែរហូត មក ទល់ពេលនេះ ប្រទេសថៃ មិនទាន់ បាន ឆ្លើយតបនៅឡើយ។
រដ្ឋមន្ត្រការបរទេសថៃ លោក Sihasak Phuangketkeow និយាយ ថា ប្រសិនបើកម្ពុជាចង់ឲ្យមានកិច្ចប្រជុំ JBC ហើយចង់បោះបង្គោលព្រំដែនទៅមុខ ត្រូវតែបោសសម្អាតមីន ដើម្បីឲ្យតំបន់នោះមានសុវត្ថិភាព ជាជាងបើកកិច្ចប្រជុំសាមញ្ញ ដើម្បីពិភាក្សាពីបញ្ហាដែលកម្ពុជាចង់លើក ព្រោះមានបញ្ហាផ្សេងទៀតដែលត្រូវដោះស្រាយផងដែរ។
ប្រទេសថៃ ត្រូវ បានរាយការណ៍ថា បានបង្កឲ្យមានសង្គ្រាម នៅតាមបណ្តោយព្រំដែនជាមួយកម្ពុជា យ៉ាងតានតឹង កាលពីឆ្នាំ ២០២៥ មុន នឹងឈានដល់ កិច្ចព្រមព្រៀង ឈប់បាញ់ដែលកំពុងស្ថិតក្នុងភាព ផុយស្រួយនៅឡើយ។
កាលពីថ្ងៃចន្ទ ក្រសួងមហាផ្ទៃកម្ពុជា បាន អះអាងថា ខ្លួន កំពុងបន្តកត់ សម្គាល់ លើភាព មិន ស្មោះត្រង់ របស់ ប្រទេសថៃ ក្នុងការអនុវត្តន៍ បទឈប់ បាញ់។
ក្រសួងមហាផ្ទៃ បាន បន្ថែមថា ទោះបីមិនទាន់ មាន ការផ្ទុះអាវុធដាក់គ្នាក្តី ក៏ប៉ុន្តែ ក្រសួងមហាផ្ទៃ បាន បន្តកត់ត្រាទុក រាល់ សកម្មភាព មិនស្មោះត្រង់របស់ភាគីថៃ៕
ដោយ៖សេង បារាំង

Advertisement
ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា