ភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានទទួលជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ Ms. Carolyn Florey អ្នកជំនាញអភិវឌ្ឍន៍ឌីជីថល តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank – ADB) ដើម្បីពិភាក្សាលើគម្រោង “Building Resilience for Integrated Digital Governance and Efficiency in Cambodia (BRIDGE)” នៅទីស្ដីការ ក.ប.ទ.។
ក្នុងជំនួបនេះ Ms. Carolyn Florey បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ និងការផ្ដល់កិច្ចសហប្រតិបត្ដិការប្រកបដោយការយកចិត្ដទុកដាក់ពី ក.ប.ទ. តាមរយៈ ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ ដែលបានបង្ហាញការចាប់អារម្មណ៍ក្នុងការពង្រឹងនិងពង្រីកកិច្ចសហការប្រតិបត្ដិការរវាងក្រសួង និង ADB ដោយក្នុងនោះ បានគូសបញ្ជាក់ថាគម្រោង BRIDGE នេះ នឹងត្រូវអនុម័តនៅឆ្នាំ២០២៧។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្ដិការរបស់ ADB ដែលបានគាំទ្រដល់គម្រោង BRIDGE ដែលជាផ្នែកមួយដើម្បីពង្រឹងមូលដ្ឋានគ្រឹះឌីជីថលរបស់ប្រទេសកម្ពុជាតាមរយៈទំនើបកម្ម CamDX ការបង្កើនសមត្ថភាពស្ថាប័ន ក្របខ័ណ្ឌបទប្បញ្ញត្តិ និងភាពធន់នៃសន្តិសុខតាមអ៊ីនធឺណិត។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនពីវឌ្ឍនភាពអភិបាលកិច្ចទិន្នន័យ ប្រតិបត្ដិការសន្តិសុខសាយប័រ ការរចនាសេវាឌីថល ការរៀបចំលិខិតបទដ្ឋានគតិយុត្ត ការកសាងសមត្ថភាពទាំងស្ថាប័ននិងធនធានមុស្ស។





























