បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងបរិស្ថានចាត់វិធានការចាំបាច់មួយចំនួនដល់ម្ចាស់រោងចក្រកែច្នៃផ្លែស្វាយមួយកន្លែងនៅកំពង់ស្ពឺ

ក្រសួងបរិស្ថានចាត់វិធានការចាំបាច់មួយចំនួនដល់ម្ចាស់រោងចក្រកែច្នៃផ្លែស្វាយមួយកន្លែងនៅកំពង់ស្ពឺ

ភ្នំពេញ៖៖រោងចក្រកែច្នៃផ្លែស្វាយរបស់ក្រុមហ៊ុន Khun Da Sambath Co., Ltd. ដែលមានទីតាំងនៅជាប់ផ្លូវល្បឿនលឿន ចន្លោះ​គីឡូ ម៉ែត្រលេខ៧៣-៧៤ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានរកឃើញថា ដំណើរការដោយគ្មាន​ច្បាប់​ពាក់ព័ន្ធវិស័យបរិស្ថាន និងបានបង្ហូរកាកសំណល់រាវចេញក្រៅរោងចក្របង្កឱ្យប៉ះពាល់បរិស្ថាន និងជះក្លិន ស្អុយប៉ះពាល់​ដល់​ការរស់នៅរបស់ប្រជាពលរដ្ឋ។ភ្លាមៗនោះ មន្រ្តីជំនាញក្រសួងបរិស្ថានបានចាត់វិធានការចាំបាច់មួយចំនួនឱ្យម្ចាស់រោងចក្រ
មួយនេះបំពេញកាតព្វកិច្ច។

Advertisement

កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារ បរិស្ថាន ក្រសួងបរិសា្ថន បានចុះ​ទៅដល់ទីតាំងរោងចក្រកែច្នៃផ្លែស្វាយរបស់ក្រុមហ៊ុន Khun Da Sambath Co., Ltd. ដែលមានទីតាំងនៅជាប់​ផ្លូវល្បឿនលឿន ចន្លោះ​គីឡូម៉ែត្រលេខ៧៣-៧៤ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។មន្រ្តីអធិការកិច្ចបានរកឃើញថា ក្រុមហ៊ុន​បាន​ប្រព្រឹត្តល្មើសទៅនឹង មាត្រា១៦១ មាត្រា១៧៣ មាត្រា៦៦៨ និងមាត្រ៨៤៥ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងអនុក្រឹត្យ​លេខ៤២ និងអនុក្រឹត្យលេខ ១០៣ ស្ដីពីការត្រួតពិនិត្យការបំពុលទឹក។ 

ក្រោយការរកឃើញក្រសួងបរិស្ថានបានចាត់វិធានការចាំបាច់ចំនួន៦ចំណុច ក្នុងនេះ៖១. ក្រុមហ៊ុនត្រូវបញ្ឈប់​ការបញ្ចេញ​បង្ហូរ​សំណល់រាវចេញពីទីតាំងក្រុមហ៊ុនជាបន្ទាន់។ ២. ក្រុមហ៊ុននឹងទទួលរងនូវពិន័យអន្តរកាល។ ៣. ក្រុមហ៊ុនត្រូវផ្ដល់​សំណង​ការខូចខាតបរិស្ថាន និងត្រូវស្តារបរិស្ថានឡើងវិញនៅទីតាំង ដែលទទួលរងការបំពុល។ ៤. ក្រុមហ៊ុនត្រូវធ្វើអាង​ប្រព្រឹត្តិកម្ម​សំណល់រាវ សម្អាតឱ្យបានស្អាតមុនបង្ហូរចេញ ។៥.ក្រុមហ៊ុនត្រូវស្នើសុំច្បាប់ និងលិខិតអនុញ្ញាតពីក្រសួងបរិស្ថាន។ ៦. ត្រូវរៀបចំ​សម្អាតអនាម័យបរិស្ថាននៅក្នុងទីតាំងក្រុមហ៊ុនឱ្យបានល្អប្រសើរ ដូចជា ការរៀបចំទីតាំងទុកដាក់សំណល់​រឹងពីផលិតកម្ម​ឱ្យបានត្រឹមត្រូវ និងបែងចែកសំណល់ឱ្យដាច់ដោយឡែក។

សូមបញ្ជាក់តាមរយៈសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋរស់នៅក្រោយរោងចក្រចំងាយប្រហែល ៧០០ម៉ែត្រ បានប្រាប់ថា​មានក្លិនស្អុយចេញពីទីតាំងរោងចក្រកែច្នៃស្វាយព្រមទាំងទឹកសំអុយបង្ហូរពីទីតាំងរោងចក្រមកដល់ប្រឡាយមុខផ្ទះរបស់ពួកគាត់ ជាពិសេសនៅរដូវវស្សា៕
ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា