បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេច ម៉ែន សំអន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រណសិរ្ស អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីហាណូយ រយៈពេល៤ថ្ងៃ

សម្តេច ម៉ែន សំអន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រណសិរ្ស អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីហាណូយ រយៈពេល៤ថ្ងៃ

ភ្នំពេញ ៖ គណៈប្រតិភូជាន់ខ្ពស់ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដឹកនាំដោយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការការអញ្ជើញរបស់ លោកជំទាវ ប៊ូយ ធិមីញហ៊យ សមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដែលមានរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

Advertisement

ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកនេះ សម្តេចកិត្តិសង្គហបណ្ឌិត នឹងជួបពិភាក្សា ជាមួយជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដើម្បីពិនិត្យឡើងវិញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងរណសិរ្សទាំងពីរ ដែលជាស្ពានដ៏សំខាន់តភ្ជាប់ចំណងមេត្រីភាព និងសាមគ្គីភាពរវាងប្រជាជនប្រទេសទាំងពីរ។ បន្ទាប់មក សម្តេចកិត្តិសង្គហបណ្ឌិត និងជួបសម្តែងការសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

បន្ទាប់ពីកិច្ចពិភាក្សារួចមកនឹងមានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម (២០២៦-២០៣១) ដែលកិច្ចព្រមព្រៀងនេះបានបន្តអនុវត្តកម្មវិធីសហប្រតិបត្តិការរវាងរណសិរ្សទាំងពីរក្នុងដំណាក់កាល (២០២០-២០២៥)ទទួលបានលទ្ធផលគួរជាទីមោទនៈ។

យោងតាមកម្មវិធីទស្សនកិច្ចជាផ្លូវការ គណៈប្រតិភូនឹងអញ្ជើញទស្សនកិច្ចតំបន់ទេសចរណ៍បែបធម្មជាតិនៅភាគខាងជើងប្រទេសវៀតណាម (ខេត្តឡាវកាវ) ស្ថានីយ៍ខ្សែកាប កំពូលភ្នំ Fansipan និងទស្សនាតំបន់ទេសចរណ៍តាមជុក ក៏ដូចជា តំបន់ទេសចរណ៍មួយចំនួនទៀតនៅក្នុងខេត្តនិញប៊ិញផងដែរ៕

ហេង សម្បត្តិ

ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា