បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខេត្តរតនគិរីត្រៀមខ្លួនផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ខេត្តរតនគិរីត្រៀមខ្លួនផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

រតនគិរី៖ដើម្បីធានាបាននូវភាពសប្បាយរីករាយ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក២០២៦ ខាងមុខនេះ រដ្ឋបាលខេត្តរតនគិរី បានកំពុងរៀបចំខ្លួនយ៉ាងម៉ត់ចត់ ជាមួយនឹងវិធានការ​សន្តិសុខម៉ឺងម៉ាត់​ដោយ​តម្រូវឱ្យកងកម្លាំងប្រចាំការការពារ ២៤ម៉ោងលើ២៤ម៉ោង និងហាមដាច់ខាតនូវរាល់ល្បែងស៊ីសង និងការកម្សាន្ត​ដែលបង្ក​ហានិភ័យ។

Advertisement

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ញ៉ែម សំអឿន អភិបាល​ខេត្តបានប្រាប់ដល់មន្រ្តីពាក់ព័ន្ធចូលរួមកិច្ចប្រជុំថាដើម្បីរៀបចំ “សង្ក្រាន្តរតនគិរី” ឱ្យប្រកបដោយជោគជ័យ គឺ ១. វិន័យ និងសណ្តាប់ធ្នាប់ ,២. សុវត្ថិភាព និងការបង្ការគ្រោះអគ្គិភ័យ និង ៣. ការរៀបចំសោភណភាព និងបរិស្ថានទេសចរណ៍ ឲ្យបានល្អប្រសើរ។

លោកបានដាក់បម្រាមដាច់ខាតចំពោះការលេងល្បែងស៊ីសងគ្រប់ប្រភេទ, ការលេងបាញ់ទឹក ជះទឹក ប៉ាតម្សៅ ប៉ាតធ្យូង និងការ​ដុតផាវដែលធ្លាប់តែបង្កភាពរំខាន និងគ្រោះថ្នាក់ក៏ត្រូវបានហាមឃាត់ផងដែរ។លោកបានបញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចុះរៀបចំសណ្ដាប់ធ្នាប់ជាប្រចាំចាប់ពីថ្ងៃនេះតទៅ។ដោយសារជាខែក្តៅផង ឯកឧត្តមអភិបាលខេត្តបានឱ្យយកចិត្តទុកដាក់
បំផុតលើអគ្គិភ័យ។

ដូចបណ្ដាខេត្តដទៃដែរ រដ្ឋបាលខេត្តរតនគិរីនឹងរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ដោយមានកម្មវិធីប្លែកៗជាច្រើនដូចជា ល្បែងប្រជាប្រិយខ្មែរគ្រប់ទម្រង់ ការប្រគំតន្ត្រី ការដាក់តាំងបង្ហាញផលិតផលក្នុងស្រុកដែលរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរយ៉ាងកុះករ មកកាន់ទឹកដីភូមិភាគ​ឦសាន​មួយនេះ៕
ដោយ៖ឡុង សំបូរ

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា