បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខេត្តក្រចេះម្ចាស់ផ្ទះរៀបចំបុណ្យទន្លេលើកទី១០ បានត្រៀមខ្លួនរួចរាល់ហើយ

ខេត្តក្រចេះម្ចាស់ផ្ទះរៀបចំបុណ្យទន្លេលើកទី១០ បានត្រៀមខ្លួនរួចរាល់ហើយ

ភ្នំពេញ៖បុណ្យទន្លេលើកទី១០ នឹងប្រារព្ធនៅខេត្តក្រចេះរយៈពេល៣ថ្ងៃចាប់ពីថ្ងៃសុក្រក្នុងសប្ដាហ៍នេះ។គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦​ រដ្ឋបាលខេត្តក្រចេះបានប្រកាសថា បានរៀបចំរួចរាល់ហើយសម្រាប់ព្រឹត្តិការណ៍ប្រចាំឆ្នាំ។

Advertisement

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះលើបណ្ដាញសង្គមផ្លូវការនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦​បានប្រកាសក្នុងន័យថា នៅសល់តែ ៤ថ្ងៃទៀតទេព្រឹត្តិការណ៍បុណ្យទន្លេដែលខេត្តក្រចេះធ្វើជាម្ចាស់ផ្ទះនឹងមកដល់។ឯកឧត្តមបន្ថែមថា “សូមស្វាគមន៍ភ្ញៀវ​ជាតិ និងអន្តរជាតិ មកកាន់ខេត្តក្រចេះយើងខ្ញុំ”។

ដោយឡែកក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជាឯកឧត្តមអភិបាលខេត្តជាប់ដងទន្លេមេគង្គ​ភាគឦសាននៃ​ប្រទេស​មួយនេះ បានបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យទន្លេ​លើកទី១០ ដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រទី២៧ ខែមីនាក្នុងសប្ដាហ៍នេះ រដ្ឋបាលខេត្តបានរៀបចំរួចរាល់អស់ហើយ។

បុណ្យទន្លេនឹងចាប់ផ្តើមពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ជាមួយនឹងការរំពឹងថា នឹងទទួលបានភ្ញៀវជាតិ អន្តរជាតិកាន់តែច្រើន
ជាតាមរយៈកម្មវិធីជាច្រើនដែលគ្រោងប្រារព្ធមានដូចជា ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ការសម្តែងសិល្បៈវប្បធម៌​ប្រពៃណី កីឡា និងកម្មវិធីកម្សាន្តជាច្រើនទៀត។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រាប់កិច្ចប្រជុំកាលពីថ្ងៃទី២១ ខែមីនាកន្លងទៅ​នេះថា បុណ្យទន្លេ គឺជាព្រឹត្តិ​ការណ៍​ទេសចរណ៍​ដ៏សំខាន់មួយ​សម្រាប់កម្ពុជា ដែលមិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុ​ពលទេសចរណ៍​នៃខេត្តជាប់ដងទន្លេប៉ុណ្ណោះទេប៉ុន្តែថែមទាំងចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។

គោលបំណង​សំខាន់ៗ​នៃការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេគឺ៖១). ផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ខេត្តជាប់ដងទន្លេកម្ពុជា ជាពិសេស​ខេត្តក្រចេះ។២.) អភិរក្សនិងអភិវឌ្ឍធនធានទន្លេ ប្រកបដោយនិរន្តរភាព និងចូលរួមការធ្វើពិពិធកម្មទេសចរណ៍ តាមរយៈការ​បង្កើតព្រឹត្តការណ៍ទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ។៣.) បង្កើតជាឱកាសជំរុញការអភិវឌ្ឍនៅនឹង​កន្លែងជូនដល់​ប្រជាពលរដ្ឋ និងសហគមន៍ទេសចរណ៍ ។៤.) ពង្រឹងនិងលើកកម្ពស់គុណភាពសេវាកម្មនានាក្នុងឧស្សាហកម្ម​ទេសចរណ៍នៅ​ក្នុងខេត្តក្រចេះនិងទី៥.) ពង្រឹងការអភិវឌ្ឍន៍នៅមូលដ្ឋាន មានជាអាទិ៍ ការរៀបចំកែលម្អនិងតុបតែងសោភណភាព​ក្រុងហេដ្ឋា​រចនាសម្ព័ន្ធខេត្តម្ចាស់ផ្ទះ។

បុណ្យទន្លេបានចាប់ផ្តើមដំបូងនៅឆ្នាំ២០១៥ ដោយអនុវត្តរបៀបវិលជុំ សម្រាប់ខេត្តដែលជាប់ដងទន្លេមេគង្គ និងខេត្តជុំវិញបឹង
ទន្លេសាប។ខេត្តក្រចេះក៏ជាខេត្តដំបូងដែលធ្វើជាម្ចាស់ផ្ទះលើកទី១ដែរ និងជាម្ចាស់ផ្ទះលើកទី២នៅឆ្នាំ២០២៦នេះ។

ជាខេត្តស្ថិតនៅចម្ងាយជាង៣០០គីឡូម៉ែត្រពីរាជធានីភ្នំពេញនៅភាគឦសាននៃប្រទេសរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះការរៀបចំ ក្រុងសម្រាប់ប្រជាជនក្នុងមូលដ្ឋាន និងទាក់ទាញភ្ញៀវទេសចរ ដោយរៀបចំឱ្យមាន​លំហសាធារណៈ ទីលម្ហែ ទីអារាម សំណង់ប្រវត្តិសាស្ត្រ និងទីតាំងប្រកបរបរ ដើម្បីជំរុញសេដ្ឋកិច្ចមូលដ្ឋានជាដើម៕
ដោយ៖មុនី

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា