បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វត្តមានផ្លូវអន្តរឃុំ និងទំនប់បង្ហៀរ កំពុងផ្តល់ក្តីសង្ឃឹមដល់ប្រជាជន​៣ឃុំនៅខេត្តភូមិភាគឦសាន

វត្តមានផ្លូវអន្តរឃុំ និងទំនប់បង្ហៀរ កំពុងផ្តល់ក្តីសង្ឃឹមដល់ប្រជាជន​៣ឃុំនៅខេត្តភូមិភាគឦសាន

មណ្ឌលគិរី៖ភាពលំបាកក្នុងការធ្វើដំណើរនាពេលកន្លងទៅ,រដូវវស្សា​រអិលដូចលាបខ្លាញ់ ,ខែប្រាំងហុយទ្រលោមដូចផ្សែងអ័ព្ទ​ នៅ​ឃុំចំនួន៣ ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីជិតក្លាយជាអតីតកាលហើយ បន្ទាប់​ពីការដ្ឋានផ្លូវអន្តរឃុំ និងទំនប់បង្ហៀរ បញ្ចប់ ការសាងសង់នៅខែមិថុនា​ខាងមុខ។ផ្លូវកៅស៊ូ នឹងចូលជំនួសកំណាត់ផ្លូវដ៏លំបាកមួយខ្សែនេះ។

Advertisement

ការដ្ឋានផ្លូវអន្តរឃុំ និងទំនប់បង្ហៀរ ប្រវែងជាង១០គីឡូម៉ែត្រ​មាន​ប្រវែងជាង ១០គីឡូម៉ែត្រ,ទទឹង៦ម៉ែត្រ​បានចាប់ផ្តើម​សាងសង់​នៅខែកញ្ញា ឆ្នាំ២០២៥ និងត្រូវបញ្ចប់ជាស្ថាពរនៅខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។ជាផ្លូវតភ្ជាប់រវាងឃុំស្រែអំពូម ឃុំក្រង់តេះ និងឃុំពូជ្រៃ ស្រុកពេជ្រាដា ដោយកសាងជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងរឹងមាំ ។ទន្ទឹមនេះក៏មាន ការកសាងសំណង់ទំនប់បង្ហៀរទឹកមួយសម្រាប់​បម្រើដល់វិស័យកសិកម្មសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់នេះផងដែរ។

កាលពីថ្ងៃចន្ទទី២៣ មីនា ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពការដ្ឋាន។ឯកឧត្តម​អភិបាលខេត្តបានហៅផ្លូវដែលកំពុងស្ថាបនានេះថា ជាខ្សែផ្លូវប្រវត្តិសាស្ត្រ ឆ្លើយតម្រូវការជាក់ស្ដែង របស់ពលរដ្ឋ​មូលដ្ឋាន។លោកថា ផ្លូវប្រវត្តិសាស្ត្រ​នេះ​នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចក្នុងការកាត់បន្ថយភាពក្រីក្រ និង​ជំរុញកំណើនសេដ្ឋកិច្ច​ក្នុងខេត្តមណ្ឌលគិរី។

គួររំលឹកថា សម្រាប់អ្នកពេជ្រាដា ដែលកាលពីមុន ការដឹកជញ្ជូន​កសិផល​ទៅកាន់ទីផ្សារ ការបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ ឬការធ្វើដំណើរ​ទៅសាលា​រៀន ជួបការលំបាកខ្លាំង ជាពិសេសនៅរដូវភ្លៀង។

ឯកឧត្តម ថង សាវុន បានបញ្ជាក់ថា យើងមិនត្រឹមតែសាងសង់​ផ្លូវឱ្យ​ស្អាត​ប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងកសាងអនាគតដ៏ភ្លឺ​ស្វាង​សម្រាប់​កូនចៅយើង។

សូមជម្រាបថា គម្រោងកសាងផ្លូវនេះស្ថិតក្រោមគម្រោងពិពិធកម្មកសិកម្ម​កម្ពុជា (CASDP) ដោយមានការគាំទ្រហិរញ្ញប្បទានពី ធនាគារពិភព​លោក។ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ត្រីបច្ចេកទេស​ដែល​អនុវត្តការសាងសង់ ត្រូវធានាគុណភាព​សំណង់​ទៅតាមស្ដង់ដារ​សំណង់៕

ដោយ៖ឡុង សំបូរ

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា