បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
AirAsia Cambodia អបអរសាទរសង្ក្រាន្តឆ្នាំ២០២៦ ជាមួយព្រឹត្តិការណ៍សប្បាយៗនៅតាមបណ្តាសាកលវិទ្យាល័យ

AirAsia Cambodia អបអរសាទរសង្ក្រាន្តឆ្នាំ២០២៦ ជាមួយព្រឹត្តិការណ៍សប្បាយៗនៅតាមបណ្តាសាកលវិទ្យាល័យ

ភ្នំពេញ ៖ AirAsia Cambodia បាននឹងកំពុងចូលរួមលើកស្ទួយដល់វប្បធម៌ខ្មែរ តាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍សង្ក្រាន្តនៅតាមបណ្តាសាកលវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញ ដើម្បីបង្កើននូវបរិយាកាសសប្បាយរីករាយ និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗ ឱ្យកាន់តែមានអត្ថន័យ ។
ក្រុមការងាររបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានបញ្ជាក់ថា ចាប់ពីចុងខែមីនា ដល់ដើមខែមេសា ឆ្នាំ២០២៦ នេះ AirAsia Cambodia នឹងចូលរួមព្រឹត្តិការណ៍សង្ក្រាន្តតាមបណ្តាសាកលវិទ្យាល័យធំៗចំនួន៤ ដោយបង្កើតនូវបទពិសោធន៍ថ្មីៗ ជូនដល់និស្សិត និងអ្នកចូលរួមទាំងអស់ តាមរយៈសកម្មភាពកម្សាន្តដ៏សម្បូរបែប ការសម្តែងសិល្បៈ និងការផ្ដល់ជូនកាដូអនុស្សាវរីយ៍ពិសេសៗជាច្រើននៅស្តង់របស់ក្រុមហ៊ុនផ្ទាល់ ។ ក្រុមហ៊ុន AirAsia Cambodia ក្នុងឱកាសចូលរួមក្នុងព្រឹត្តិការណ៍នេះ បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង ជាមួយយុវជន ក៏ដូចជាការចូលរួមលើកកម្ពស់តម្លៃនៃពិធីបុណ្យប្រពៃណីជាតិខ្មែរផងដែរ ។
ចំពោះព្រឹត្តការណ៍សង្រ្កាន្ត ដែល AirAsia Cambodia បាននឹងកំពុងចូលរួមរៀបចំរួមមាន ៖

Advertisement
  • សង្រ្កាន្តនៅវិទ្យាស្ថានបច្ចេកវិទ្យកម្ពុជា ( Techno Sangkran ) ពីថ្ងៃទី២៨-២៩ មីនា ២០២៦ ។
  • សង្រ្កាន្តនៅសាកលវិទ្យាល័យវិចិត្រសិល្បៈនៅតំបន់សេដ្ឋកិច្ចអភិវឌ្ឍន៍ OCIC (RUFA Sangkran) នឹងធ្វើឡើងនៅថ្ងៃទី៣ – ៥ មេសា ២០២៦ ។
  • សង្រ្កាន្តនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច (RULE Sangkran) នឹងធ្វើឡើងនៅថ្ងៃទី៧ មេសា ២០២៦ ។
  • សង្រ្កាន្តនៅ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP Sangkran) ដែលនឹងធ្វើឡើងនៅថ្ងៃទី១០ មេសា ២០២៦ ខាងមុខផងដែរ ។

នៅតាមទីតាំងនីមួយៗ ស្តង់របស់ AirAsia Cambodia នឹងនាំមកនូវសកម្មភាពកម្សាន្តសប្បាយៗជាច្រើន ដើម្បីបង្កើតភាពរីករាយជូនដល់អ្នកចូលរួមពេញមួយថ្ងៃ ។ លោកអ្នកអាចចូលរួមលេងកម្សាន្តសប្បាយៗ ជាមួយការចាប់រង្វាន់ក្នុងម៉ាស៊ីនបាញ់ខ្យល់ (Blowing Machine) ដើម្បីមានឱកាសឈ្នះរង្វាន់អនុស្សាវរីយ៍ និងសំបុត្រយន្តហោះពី AirAsia ព្រមទាំងបានទស្សនាការសម្ដែងរាំយ៉ាងរស់រវើកពីក្រុមពហុនិកា (Cabin Crew) របស់ AirAsia Cambodia ដែលនឹងជួយបង្កើនបរិយាកាសឱ្យកាន់តែអ៊ូអ៊រ និងរស់រវើក ។ កាន់តែពិសេសថែមទៀតនោះ ! ភ្ញៀវដែលមកលេងស្តង់នឹងទទួលបានប័ណ្ណបញ្ចុះតម្លៃ ៣៣% ដែលមានផ្ដល់ជូនតែនៅស្តង់របស់ AirAsia Cambodia ក្នុងព្រឹត្តិការណ៍សង្ក្រាន្តនេះតែប៉ុណ្ណោះ ។
គួរបញ្ជាក់ផងដែរថា សម្រាប់ព្រឹត្តិការណ៍នៅទីតាំងទាំង៤នេះ AirAsia Cambodia នឹងផ្តល់ជូនសំបុត្រយន្តហោះឥតគិតថ្លៃសរុបជាង ២០សំបុត្រ ដែលនឹងញ៉ាំងឱ្យការអបអរសាទរពិធីបុណ្យសង្ក្រាន្តឆ្នាំនេះ កាន់តែពិសេស និងផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់អ្នកចូលរួមកម្មវិធីសង្រ្កាន្ត ។
ក្រៅពីសកម្មភាពកម្សាន្តនៅតាមស្តង់ផ្ទាល់ AirAsia Cambodia ក៏មានការរៀបចំនូវការប្រកួតបែបឌីជីថល (Digital Contest) សម្រាប់នៅទីតាំងទាំង៤ ផងដែរ ដោយប្រើប្រាស់បណ្តាញសង្គមដើម្បីឈ្នះរង្វាន់ ។ ការរួមបញ្ចូលគ្នារវាងការចូលរួមលេងកម្សាន្តដោយផ្ទាល់ និងតាមរយៈបទពិសោធន៍ឌីជីថលនេះ នឹងជួយបង្កើនភាព
សប្បាយរីករាយដល់សាធារណជនឱ្យកាន់តែទូលំទូលាយពេញមួយរដូវកាលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។
ព្រឹត្តិការណ៍សង្ក្រាន្តតាមបណ្តាសាកលវិទ្យាល័យ បានវិវត្តទៅជាព្រឹត្តិការណ៍វប្បធម៌ដ៏មានសារៈសំខាន់ សម្រាប់យុវជននៅទូទាំងប្រទេសកម្ពុជា ដោយរួមបញ្ចូលសកម្មភាពប្រពៃណីនៃពិធីបុណ្យចូលឆ្នាំថ្មីខ្មែរ ជាមួយនឹងការកម្សាន្តបែបសម័យទំនើប និងការបង្កើនសាមគ្គីភាពក្នុងសហគមន៍ ។ ការចូលរួមរបស់ AirAsia Cambodia គឺមិនត្រឹមតែគាំទ្រដល់ព្រឹត្តិការណ៍សង្រ្កាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមចំណែកលើកស្ទួយវប្បធម៌ប្រពៃណីជាតិខ្មែរផងដែរ ។ សកម្មភាពទាំងនេះសបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ AirAsia Cambodia ក្នុងការបង្កើនទំនាក់ទំនងជាមួយសហគមន៍ក្នុងស្រុកឱ្យកាន់តែជិតស្និទ្ធ ដោយឈរលើស្មារតីសាមគ្គីភាព និងការចូលរួមលើកកម្ពស់តម្លៃវប្បធម៌ជាតិដ៏ឧត្តុង្គឧត្តម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដ៏វិសេសវិសាលនេះ ៕

សម្រួលអត្ថបទ ៖ គង់ សុផុល
រូបភាព ៖ AirAsia Cambodia

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា