បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ ACCB ប្រកាសជោគជ័យក្នុងការភ្ញាស់ពងខ្សឹបដ៏កម្រ

មជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ ACCB ប្រកាសជោគជ័យក្នុងការភ្ញាស់ពងខ្សឹបដ៏កម្រ

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានប្រកាសជោគជ័យក្នុងការភ្ញាស់ពងសត្វខ្សឹបចំនួន ៣ កាលពីឆ្នាំ២០២៥។ ស៊ុតទាំង ៣គ្រាប់នេះត្រូវបានសង្គ្រោះចេញពីសំបុកផ្សេងៗគ្នា នៅក្នុងតំបន់ការពារដែនជម្រករបស់ខ្សឹប ខាងជើងបឹងទន្លេសាប។

Advertisement

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានបញ្ជាក់ថា ទោះបីស៊ុតទាំងនោះត្រូវបានពងនៅក្នុងតំបន់ការពារធម្មជាតិក៏ដោយ ក៏ពួកវាត្រូវបានរកឃើញក្នុងស្ថានភាពមិនមានសុវត្ថិភាព ហើយប្រឈមមុខទៅនឹងការខូចខាតភ្លាមៗ ដោយសារទឹកជំនន់ ឬការដើរជាន់ដោយសត្វពាហនៈ ដូចជាគោ ក្របី ឬការភ្ជួររាស់ដីស្រែជាដើម។

ដូច្នេះ មជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ ACCB យល់ឃើញថា មធ្យោបាយតែមួយគត់ដើម្បីឱ្យស៊ុតទាំងនោះអាចរស់រាន និងមានសុវត្ថិភាព គឺត្រូវយកទៅកាន់មជ្ឈមណ្ឌលអភិរក្សនេះ ដើម្បីឲ្យពួកវាទាំងអស់អាចញាស់បានដោយជោគជ័យ ហើយកូនបក្សីត្រូវបានចិញ្ចឹមមើលថែដោយក្រុមការងារជំនាញ។

សត្វបក្សីខ្សឹប ឬ Bengal florican មានរស់នៅច្រើនក្នុងប្រទេសកម្ពុជា និងឥណ្ឌា។ វាជាប្រភេទបក្សីកម្រ និងជិតផុតពូជលើលោក ដែលត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN)ក្នុងឆ្នាំ២០១៨។

យោងតាមមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ កូនខ្សឹបទាំងនេះមានតម្លៃណាស់សម្រាប់ការអភិរក្សប្រភេទសត្វ ដែលប្រឈមមុខនឹងការវិនាសផុតពូជយ៉ាងខ្លាំងនេះ។ គេបានប៉ាន់ប្រមាណថា បច្ចុប្បន្ន ពួកវាមានចំនួនតិចជាង ១០០ ក្បាលប៉ុណ្ណោះនៅក្នុងធម្មជាតិនៃប្រទេសកម្ពុជា ដែលជាប្រទេសដ៏សំខាន់បំផុតនៅលើសាកលលោក ដើម្បីអភិរក្សសត្វខ្សឹបនេះកុំឲ្យបាត់បង់។

សត្វបក្សីខ្សឹបមានរស់នៅក្នុងតំបន់វាលស្មៅជុំវិញបឹងទន្លេសាប។ ប៉ុន្តែ តំបន់អភិរក្សសត្វខ្សឹបស្ទោង ក្នុងខេត្តកំពង់ធំ គឺជាតំបន់ដែលមានវត្តមានសត្វខ្សឹបរស់នៅច្រើនជាងគេ។ តំបន់អភិរក្សសត្វខ្សឹបស្ទោងនេះ គឺជាផ្នែកមួយនៃតំបន់ការពារទេសភាពទំនាបបឹងទន្លេសាបខាងជើង ដែលត្រូវបានដាក់ជាតំបន់ការពារដោយក្រសួងបរិស្ថានក្នុងឆ្នាំ២០១៦ និងជាទីជម្រកវាលស្មៅចុងក្រោយ ដែលនៅសេសសល់សម្រាប់សត្វខ្សឹប៕

ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា