បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតីនឹងដាក់វិធានការតឹងរ៉ឹងបំផុតចំពោះក្រុមហ៊ុន ឬបុគ្គលណា ដែលលួចនាំប្រេងពីថៃ

សម្តេចធិបតីនឹងដាក់វិធានការតឹងរ៉ឹងបំផុតចំពោះក្រុមហ៊ុន ឬបុគ្គលណា ដែលលួចនាំប្រេងពីថៃ

បន្ទាប់ពីបានឃើញបណ្ដាញសារព័ត៌មានថៃចុះផ្សាយព័ត៌មានពាក់ព័ន្ធនឹងករណីដែលមានបណ្ដាញលួចនាំប្រេងខុសច្បាប់ពីប្រទេសថៃចូលមកលក់នៅកម្ពុជានៅក្នុងពេលនេះ សម្តេចបវរធិបតី ហ៊ុន ម៉ណែត បានចេញបទបញ្ជាឲ្យ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្រាវជ្រាវករណីនេះឲ្យបានច្បាស់លាស់។

Advertisement

នៅក្នុងសារមួយបង្ហោះលើហ្វេសប៊ុកផ្លូវការនៅថ្ងៃសុក្រទី៣មេសានេះ សម្តេចនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ប្រសិនបើមានករណីនេះពិតប្រាកដមែន ស្ថាប័នមានសមត្ថកិច្ចត្រូវស្រាវជ្រាវឲ្យឃើញមុខសញ្ញាពាក់ព័ន្ធទាំងអស់ ហើយត្រូវចាត់វិធានការច្បាប់ឲ្យបានតឹងរឹងបំផុត។

សម្តេចបញ្ជាក់ថា ក្នុងករណីមានពាក់ព័ន្ធជាមួយក្រុមហ៊ុនប្រេងណាមួយ គឺត្រូវដកអាជ្ញាប័ណ្ណ ហើយប្រសិនជាមានពាក់ព័ន្ធជាមួយមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធកម្ពុជា ត្រូវបញ្ចប់តួនាទី និងបណ្ដេញចេញពីក្របខណ្ឌជាកំហិត មិនថាបុគ្គលនោះមានតួនាទី ឬឋានន្តរស័ក្តិប៉ុណ្ណាទេ។

សម្តេចធិបតីរំលឹកថា កម្ពុជាបានផ្អាកការទិញប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ ហើយក៏មិនមានការចាំបាច់ក្នុងការនាំប្រេងចូលពីប្រទេសថៃទៀតដែរ ព្រោះកម្ពុជាមានប្រភពប្រេងពីប្រទេសផ្សេងៗគ្រប់គ្រាន់ហើយ។

កាលពីម្សិលមិញ សារព័ត៌មានថៃបានដកស្រង់សម្តីនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ Anutin Charnvirakul ដែលបានអះអាងថា មានក្រុមមនុស្សលួចនាំប្រេងខុសច្បាប់ចេញទៅប្រទេសកម្ពុជា ដោយលោកហៅអ្នកទាំងនោះថា ជាជន «ក្បត់ជាតិ» ៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា