ភ្នំពេញ: ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរសមិទ្ធផលរបស់អតីតនិស្សិតអូស្រ្តាលី និងប្រគល់ពានរង្វាន់ជូនអតីតនិស្សិតឆ្នើមប្រចាំឆ្នាំ ២០២៥ (Australian Alumni of the Year Awards 2025) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ីភ្នំពេញ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦។

































