បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ការបង្កើតសមាគមជនជាតិ​ខ្មែររស់នៅ​ប្រទេសជប៉ុន

សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ការបង្កើតសមាគមជនជាតិ​ខ្មែររស់នៅ​ប្រទេសជប៉ុន

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបាន​ស្វាគមន៍​ការបង្កើតសមាគមជនជាតិខ្មែររស់នៅប្រទេស​ជប៉ុនក្នុង​គោលដៅ​ដើម្បីពង្រឹងនូវចំណងសាមគ្គីភាពរបស់ប្រជាជនខ្មែរ ដែលរស់​នៅប្រទេសជប៉ុន ។

Advertisement

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអនុញ្ញាតឱ្យក្រុម​ការងារ សមាគមជនជាតិខ្មែររស់​នៅប្រទេសជប៉ុនដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសមនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ កាលពី​ព្រឹក​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួប​ខាងលើថា ក្នុងឱកាសនោះ លោក ហៃ វណ្ណា បានជម្រាប​សម្ដេចតេជោ ហ៊ុន សែន អំពី​វឌ្ឍន​ភាពរបស់សមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន និងសកម្មភាពការងារមួយចំនួន ដែលសមាគមនេះ សម្រេចបាននា​ពេល​កន្លងមកជាពិសេស គឺគោលដៅរបស់សមាគមក្នុងការពង្រឹង នូវចំណង​សាមគ្គីភាព​រវាងខ្មែរ និងខ្មែររស់នៅប្រទេសជប៉ុន និងការជួយជ្រោមជ្រែង ទៅលើផ្នែកផ្សេងៗទៀតរបស់សហគមន៍ខ្មែរ ដែលកំពុងរស់នៅ​ប្រទេស​ជប៉ុននោះ។
សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពរបស់ សមាគម ជន​ជាតិខ្មែររស់នៅប្រទេសជប៉ុន ។ប៉ុន្តែសម្ដេចតេជោ បានសង្កត់ធ្ងន់ ចំពោះការបង្កើតសមាគមនេះថា ការបង្កើត គឺជារឿងមួយលំបាកហើយ ក៏ប៉ុន្ដែរឿងសំខាន់មួយទៀតនោះ គឺការ​រក្សា​ឱ្យបាននូវនិរន្តរភាព នៃសមាគមនេះ ។

សម្ដេចតេជោប្រមុខរដ្ឋស្តីទីបានសង្ឃឹមថា សមាគមជនជាតិខ្មែររស់នៅ​ប្រទេសជប៉ុន ដែលដឹកនាំ ដោយលោក ហៃ វណ្ណា នឹងអាចរក្សាបាន​នូវនិរន្តរភាព ហើយអាចពង្រីកនូវសាមគ្គី នៅក្នុងសហគមន៍ខ្មែររស់នៅ​ទីនោះ ៕

ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា