បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ជំរុញបង្កើន ការ ប្រើ ប្រាស់ ទំនិញ ក្នុង ស្រុក ដើម្បីពង្រឹងសេដ្ឋកិច្ច ជាតិ

កម្ពុជា ជំរុញបង្កើន ការ ប្រើ ប្រាស់ ទំនិញ ក្នុង ស្រុក ដើម្បីពង្រឹងសេដ្ឋកិច្ច ជាតិ

ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យពលរដ្ឋកម្ពុជា បង្កើនការគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកបន្ថែមទៀតដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ។
ការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលខាងលើនេះ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន»។ សម្ដេចមានប្រសាសន៍ថា បញ្ហាប្រឈមនាពេលបច្ចុប្បន្ន រួមទាំងអស្ថិរភាពសេដ្ឋកិច្ចពិភពលោក និងភាពតានតឹងនៅតាមព្រំដែន បញ្ជាក់ពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។
សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ការលើកកម្ពស់ផលិ តផលក្នុងស្រុកមិនត្រឹមតែជួយដល់ផលិតករក្នុងស្រុក ប៉ុណ្ណោះទេ ថែមទាំងជាយុទ្ធសាស្ត្រសំខាន់ក្នុងការកសាងសេដ្ឋកិច្ចធន់ និងបង្កើតតម្លៃបន្ថែមក្នុងប្រទេស ក្នុងពេលមានភាពមិនប្រាកដប្រជាក្នុងតំបន់ និងពិភពលោក។
ឧកញ៉ា តែ តាំងប៉ ប្រធានសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានកត់សម្គាល់ពីកំណើននៃការប្រើប្រាស់ផលិតផលក្នុងស្រុកយ៉ាងខ្លាំង បន្ទាប់ពីពលរដ្ឋខ្មែរបានធ្វើពហិការប្រើប្រាស់ទំនិញថៃ ហើយជំរុញឱ្យសហគ្រាសក្នុងស្រុកពង្រីកផលិតកម្ម ដើម្បីឆ្លើយតបនឹងការកើនឡើងនេះ។
សូមបញ្ជាក់ថា រដ្ឋាភិបាលកំពុងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើន ដើម្បីបង្កើនសមត្ថភាពផលិតកម្មក្នុងស្រុក រួមទាំងការលើកកម្ពស់គុណភាពផលិតផល ការពង្រីកទីផ្សារ គាំទ្រសហគ្រាសធុនតូច និងមធ្យម និងការពង្រឹងអត្តសញ្ញាណផលិតផលកម្ពុជា ដើម្បីប្រកួតប្រជែងទីផ្សារក្នុងស្រុក និងអន្តរជាតិ៕
ដោយ៖ខន ណារី
 

Advertisement
ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា