បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធនាគារធំៗនៅកម្ពុជាឈរជើងយ៉ាងរឹងមាំ ដោយបង្កើនទ្រព្យសកម្មរបស់ខ្លួន លើសពី ១០០ពាន់លានដុល្លារ

ធនាគារធំៗនៅកម្ពុជាឈរជើងយ៉ាងរឹងមាំ ដោយបង្កើនទ្រព្យសកម្មរបស់ខ្លួន លើសពី ១០០ពាន់លានដុល្លារ

ភ្នំពេញ៖ស្របពេលដែលសេដ្ឋកិច្ចពិភពលោកបាននិងកំពុងជួបប្រទះនូវភាពមិនប្រាកដប្រជា ធ្វើឳ្យមានអត្រាការប្រាក់ខ្ពស់ ប៉ុន្តែសម្រាប់ប្រព័ន្ធធនាគាររបស់កម្ពុជា នៅតែរក្សាបានភាពធន់ ដោយទ្រព្យសកម្មប្រព័ន្ធធនាគារសរុបមានជិត ១០២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។
ភាពរឹងមាំនៃប្រព័ន្ធធនាគាររបស់កម្ពុជា ដោយសារការឈរជើងយ៉ាងរឹងមាំរបស់ធនាគារធំៗ រួមមាន៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី។ ធនាគារទាំងនេះ បានពង្រឹងតួនាទីរបស់ខ្លួនក្លាយជាឆ្អឹងខ្នងនៃហេដ្ឋារចនាសម្ព័ន្ធធនាគាររូបវន្តរបស់កម្ពុជា ដែលមានទ្រព្យសកម្មសរុបប្រមាណ ១១,៧ ពាន់លានដុល្លារនៅចុងឆ្នាំ២០២៥។ នេះបើតាម របាយការណ៍ របស់ធនាគារជាតិ កាលពីចុង ខែ មីនា ឆ្នាំ ២០២៦។
របាយការណ៍ដដែល បង្ហាញថា ធនាគារ ABA របស់ ប្រទេសកាណាដា បានពង្រឹងជំហររបស់ខ្លួនជាធនាគារពាណិជ្ជធំជាងគេ គិតត្រឹមឆ្នាំ២០២៥ តម្លៃនៃទ្រព្យសកម្មសរុប មានប្រហែល ១៦,៦ពាន់លានដុល្លារ កើនឡើងប្រហែល ២០ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ដោយឡែក ធនាគារ កាណាឌីយ៉ា ឈរនៅលំដាប់ទី២ មានទ្រព្យសកម្មសរុបប្រមាណ ៩ពាន់លានដុល្លារ។ លំដាប់ទី ៣ គឺ ធនាគារ FTB ដែលជា ធនាគារក្នុងស្រុកដំបូងគេមួយ មានទ្រព្យសកម្មកើនឡើងដល់ជាង ២,៥ពាន់លានដុល្លារ តាមពីក្រោយ ដោយធនាគារ វីង មានទ្រព្យសកម្មសរុបប្រមាណ ៨៨លានដុល្លារ។
ក្រៅពីនោះមានធនាគារធំៗ មួយចំនួនទៀត ដូចជា Cambodian Public Bank (CPBE),Phillip Bank, Maybank Cambodia របស់ម៉ាឡេស៊ី ,Vattanac Bank និង BRED Bank Cambodia របស់ ប្រទេសបារាំង នៅតែអាចឈរយ៉ាងរឹងមាំ។
លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារ ជាតិ នៃកម្ពុជា កាលពីពេលថ្មីៗនេះ បានអះអាងថា ប្រព័ន្ធធនាគារ កម្ពុជា បន្ត រក្សា បានភាពធន់ និងរឹងមាំ បើទោះបី ទទួល រង ផល ប៉ះពាល់ ដោយប្រយោលពីភាព មិន ប្រាកដ ប្រជា នៃកត្តា ខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុក យ៉ាងណាក៏ដោយ។
 
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា លើកឡើងថា ទោះបីពិភពលោកស្ថិតក្នុងបញ្ហាប្រឈមបន្តបន្ទាប់ សម្រាប់កម្ពុជា អាចគ្រប់គ្រងហានិភ័យបាន។ លោកអះអាងថា ប្រព័ន្ធធនាគាររឹងមាំ លុះត្រាតែធនាគារ មានភាពរឹងមាំជាមុនសិន។
លោកបណ្ឌិតបញ្ជាក់ថា «យើងដឹងហើយថាវិស័យធនាគារគឺជាឆ្អឹងខ្នងសម្រាប់សេដ្ឋកិច្ចកម្ពុជា ហើយគេត្រូវការធនាគាររឹងមាំមែនទែន»។
 យោងតាម របាយការណ៍របស់ ធនាគារ ជាតិនៃកម្ពុជា (NBC) ក្នុងឆ្នាំ២០២៥ ទ្រព្យសកម្ម របស់គ្រឹះស្ថានធនាគារជាតិ និងហិរញ្ញវត្ថុ នៅកម្ពុជា ឈានដល់ ១០១,៨ពាន់លានដុល្លារ បានកើនឡើង ៩,៥ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ ក្នុងនោះ ទ្រព្យសកម្ម របស់គ្រឹះស្ថានធនាគារជាតិ និងហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើមាន ៩៧ភាគរយ។ ចំណែក ទ្រព្យសកម្ម របស់គ្រឹះស្ថានធនាគារជាតិ និងហិរញ្ញវត្ថុ មិនទទួលប្រាក់បញ្ញើ មាន ៣ភាគរយ៕
 ដោយ៖ ខន ណារី

Advertisement
ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា