សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ស្តីពីសុខភាពតែមួយ (One Health Summit) ដែលរៀបចំឡើងនៅទីក្រុងលីយ៉ុង ប្រទេសបារាំង នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ស្តីពីសុខភាពតែមួយ (One Health Summit) ដែលរៀបចំឡើងនៅទីក្រុងលីយ៉ុង ប្រទេសបារាំង នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ។
កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាកម្រិតខ្ពស់សម្រាប់ការជួបជុំរវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ សង្គមស៊ីវិល និងអ្នកវិទ្យាសាស្ត្រ ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធនឹងសុខភាពមនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី ។
បន្ទាប់ពីអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលជាផ្លូវការ សម្តេចបវរធិបតីបានអញ្ជើញចូលរួមកិច្ចពិភាក្សាក្រោមប្រធានបទចំនួន៣ ពាក់ព័ន្ធជាមួយអភិបាលកិច្ច និងវិទ្យាសាស្ត្រ, ជំងឺឆ្លង និងជំងឺមិនឆ្លង។ ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញថ្លែងសុន្ទកថាគន្លឹះ លើប្រធានបទទី២ ស្តីពី «ជំងឺឆ្លង» ។
ក្នុងឱកាសនៃកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ នៅទីក្រុងលីយ៉ុង ប្រទេសបារាំងនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពី “និម្មាបនកម្មសុខភាពសាកល” ជាមួយឯកឧត្តម Emmanuel Macron ប្រធានាធិបតីបារាំង ឯកឧត្តម Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសមួយចំនួនទៀត។
ជាមួយនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតជួបពិភាក្សាក្រៅផ្លូវការជាមួយ ឯកឧត្ដម Akihiko Nishio អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកការអភិវឌ្ឍហិរញ្ញវត្ថុ, លោកសាស្ត្រាចារ្យបណ្ឌិត Khaled EI Enany អគ្គនាយកអង្គការ UNESCO, និងឯកឧត្តម Duma Gideon Boko ប្រធានាធិបតីបុតស្វាណា ព្រមទាំងមេដឹកនាំនៃប្រទេសមួយចំនួនទៀត៕




