បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រះវិហារ និងរូបព្រះពុទ្ធប្រតិមា អដ្ឋរស្ស នៅឧដុង្គនឹងបើកទ្វារបណ្តោះអាសន្នក្នុងពិធីបុណ្យចូលឆ្នាំថ្មី

ព្រះវិហារ និងរូបព្រះពុទ្ធប្រតិមា អដ្ឋរស្ស នៅឧដុង្គនឹងបើកទ្វារបណ្តោះអាសន្នក្នុងពិធីបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសម្រេចបើកទ្វារ ព្រះវិហារ និងរូបព្រះពុទ្ធប្រតិមាអដ្ឋរស្ស នៅខេត្តកណ្តាល ជា​បណ្តោះអាសន្នជូនសាធារណជនចូលទស្សនារយៈពេល២សប្តាហ៍ចាប់ពីថ្ងៃទី១៣ ដល់២៧ ខែមេសា ឆ្នាំ២០២៦​ក្នុងឱកាស បុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

Advertisement

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងនៅថ្ងៃទី៩ ខែមេសាថា ក្រសួងបានបញ្ចប់ការជួសជុលព្រះវិហារ និងរូបព្រះពុទ្ធ ប្រតិមាអដ្ឋរស្ស ដែលស្ថិតនៅភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល កាលពីឆ្នាំ២០២៥កន្លងមក។ក្រសួង​បានសម្រេច​បើកទ្វារ ព្រះវិហារ និងរូបព្រះពុទ្ធប្រតិមាអដ្ឋរស្ស នៅខេត្តកណ្តាល ជា​បណ្តោះអាសន្នជូនសាធារណជនចូលទស្សនារយៈ​ពេល២សប្តាហ៍ចាប់ពីថ្ងៃទី១៣ ដល់២៧ ខែមេសា ឆ្នាំ២០២៦​ក្នុងឱកាសបុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ក្រសួងវប្បធម៌ បានឱ្យដឹងទៀតថា ចំពោះកាលបរិច្ឆេទនៃការបើកទ្វារឱ្យសារធារណជនអាចចូលទស្សនាជាអចិន្ត្រៃយ៍ ក្រសួង​នឹងបញ្ជាក់ប្រាប់ នៅពេលក្រោយបន្ទាប់ពីការងាររៀបចំដាក់តាំងទាំងអស់ត្រូវបានបញ្ចប់រួចរាល់នោះ។

គួរបញ្ជាក់ថា ក្នុងគោលបំណង ពង្រឹងការអភិរក្ស ថែរក្សាព្រះវិហារបុរាណនិងព្រះពុទ្ធប្រតិមា ក៏ដូចជាពង្រីកការអប់រំផ្សព្វផ្សាយ​អំពីសម្បត្តិបេតិកភណ្ឌជាតិដ៏មានតម្លៃនេះឱ្យបានទូលំទូលាយ ក្រសួងវប្បធម៌​បានរៀបចំប្រែក្លាយអតីត​ព្រះវិហារនេះទៅ​ជា​សារមន្ទីរសម្រាប់តាំងបង្ហាញវត្ថុបុរាណសំខាន់ៗមួយមួយចំនួនដែលបានបន្សល់ទុកពីព្រះចេតិយ និងបរិវេណអតីតក្រុងឧដុង្គ ដើម្បីបើកជូន​សាធារណជនចូលទស្សនា និងសិក្សាស្រាវជ្រាវ នាពេលខាងមុខ។

ព្រះវិហារ និងរូបព្រះពុទ្ធប្រតិមាអដ្ឋរស្ស គឺជាបូជនីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញ ស្ថិតនៅលើកំពូលភ្នំឧដុង្គ (ភ្នំព្រះរាជទ្រព្យ) ក្នុងស្រុកពញាឮ ខេត្តកណ្តាល។ សំណង់នេះត្រូវបានកសាងឡើងនៅសម័យកណ្តាលនៃរាជ្យព្រះបាទអង្គច័ន្ទទី១ ឆ្នាំ១៥៤៦ ដោយប្រើប្រាស់ថ្មប្រាសាទបុរាណរចនាបថឃ្លាំង និងជាទីកន្លែងគោរពបូជាដ៏សំខាន់របស់ពលរដ្ឋកម្ពុជានាសម័យនោះ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា