វីរកងទ័ពដែលកំពុងឈរជើងការពារ នៅទិសខេត្តព្រះវិហារ វី រស្មី បានទទួលសំបុត្រដែលសរសេរដោយផ្ទាល់ពីលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ជូនចំពោះវីរកងទ័ព ដែលកំពុងឈរជើងនៅជួរមុខ ។

វីរកងទ័ពដែលកំពុងឈរជើងការពារ នៅទិសខេត្តព្រះវិហារ វី រស្មី បានទទួលសំបុត្រដែលសរសេរដោយផ្ទាល់ពីលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ជូនចំពោះវីរកងទ័ព ដែលកំពុងឈរជើងនៅជួរមុខ ។
នៅក្នុងសំបុត្រដែល រស្មី បានអានហើយបង្ហោះភ្ជាប់ជាមួយស្នាមញញឹមនៅលើបណ្តាញសង្គមហ្វេសបុកថា ខ្ញុំបានទទួលសំបុត្រពី បងស្រី ពេជ ចន្ទមុន្នី ដែលជាសារដ៏មានអត្ថន័យ នឹករឭក និងពាក្យពេចន៍ជូនពរដល់ពួកខ្ញុំទាំងអស់គ្នា។ ខ្ញុំអានហើយរំភើប ក្តុកក្តួលខ្លាំងណាស់បងស្រី។
ខ្ញុំសូមអរគុណ និងសូមគោរពជូនពរបងស្រី និងសម្តេច ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារទាំងអស់ អោយជួបតែសុខសុវត្ថិភាពគ្រប់ពេលវេលា និងពរទាំងអស់បួនប្រការ អាយុ វណ្ណៈ សុខៈពលៈ ហើយចង់ប្រាប់បងបងថា កុំបារម្មណ៍អី ជួរមុខនឹងការពារបងប្អូន គ្រប់ៗគ្នា។
លោកជំទាវ បណ្ឌិត ពេជ្រ ចន្ទមុន្នី បានបញ្ជាក់បន្ថែមនៅលើបណ្តាញសង្គមហ្វេសបុកផ្លូវការរបស់លោកជំទាវដែរថា សូមអរគុណប្អូនប្រុស សូមឲ្យប្អូននិងក្រុមការងារប្អូនទាំងអស់ មានសុវត្ថិភាព បងៗនិងប្រជាពលរដ្ឋដែលនៅខាងក្រោយបន្តផ្តល់កំលាំងចិត្តជូនដល់បងប្អូនកងកំលាំងនៅជួរមុខទាំងអស់។ បងជឿជាក់ថាយើងនិងបានជួបគ្នាក្នុងពេលឆាប់ៗខាងមុខនេះ។
គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ខាងមុខនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រួមទាំងសហការី បាននាំយកនូវការសាកសួរសុខទុក្ខពីសម្តេច ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជាបាននាំយកវត្ថុអនុស្សាវរីយ៍ និងការសរសេរសារដោយដៃរបស់មហាជន ជូនទៅដល់បងបងវីរៈកងកម្លាំង ដែលកំពុងឈរជើងការពារព្រំដែន។
កាលពីថ្ងៃ ទី៣ ខែមេសាឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា បានដឹកនាំស្នងការ អញ្ជើញ ចូលរួមក្នុងយុទ្ធនាការ«១ម៉ឺនក្រមា» ដោយបានចូលរួមសរសេរសំបុត្រជូនពរ និងដឹងគុណដល់វីរៈកងទ័ពជួរមុខកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ នៅសួនច្បារមុខវត្តបុទុមវត្តី ៕
















