តាកែវ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ ថា កម្ពុជា នៅតែបន្តរក្សាជំហរដោះស្រាយតាមសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ ដើម្បីបញ្ចៀសការបង្ហូរឈាមបន្តទៀត ។

តាកែវ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ ថា កម្ពុជា នៅតែបន្តរក្សាជំហរដោះស្រាយតាមសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ ដើម្បីបញ្ចៀសការបង្ហូរឈាមបន្តទៀត ។
ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណន តេជោ កំណាត់ទី២ នៅព្រឹកថ្ងៃទី១១ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា បញ្ហាព្រំដែនកម្ពុជា-ថៃ នឹងអាចដោះស្រាយបានឆាប់ចប់ ដោយសារតែកម្ពុជានៅតែបន្តរក្សាជំហរដដែល ក្នុងនោះមានដូចជា ដោះស្រាយតាមសន្តិវិធី ដោយផ្អែកលើសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលភាគីទាំងពីរ បានឯកភាព ចុះហត្ថលេខាជាមួយគ្នា រួមទាំងយន្តការអន្តរជាតិផងដែរ ។
សម្ដេចធិបតី បានបន្តថា បញ្ហាព្រំដែនកម្ពុជា-ថៃ នឹងអាចដោះស្រាយបានឆាប់ចប់ ដោយសារតែកម្ពុជា នៅតែបន្តរក្សាជំហរដដែលក្នុងនោះមានដូចជា ដោះស្រាយតាមសន្តិវិធី ដោយផ្អែកលើសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលភាគីទាំងពីរ បានឯកភាពចុះហត្ថលេខាជាមួយគ្នា រួមទាំងយន្តការអន្តរជាតិផងដែរ ។
សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា យន្តការទាំងនេះ រដ្ឋាភិបាលថៃ ក៏បានលើកឡើង ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាផងដែរ ហើយរដ្ឋាភិបាលថៃ ក៏មិនបានប្រកាស ទាត់ចោលកិច្ចព្រមព្រៀងណាមួយជាមួយ កម្ពុជា នៅឡើយនោះដែរ ៕










