បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
AirAsia លើកស្ទួយសន្តិភាព និងទំនាក់ទំនងសង្គម តាមរយៈយុទ្ធនាការ “ហោះហើរដើម្បីសន្តិភាព” (Give Peace a Chance)

AirAsia លើកស្ទួយសន្តិភាព និងទំនាក់ទំនងសង្គម តាមរយៈយុទ្ធនាការ “ហោះហើរដើម្បីសន្តិភាព” (Give Peace a Chance)

ភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានប្រកាសបើកសម្ពោធនូវយុទ្ធនាការថ្មីរបស់ខ្លួនក្រោមបរិបទ “ហោះហើរដើម្បីសន្តិភាព”(Give Peace a Chance) នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ដើម្បីបញ្ជាក់ជាថ្មី នូវបេសកកម្មរបស់ក្រុមហ៊ុន ក្នុងការផ្តល់លទ្ធភាពឱ្យទទួលបានការធ្វើដំណើរតាមផ្លូវអាកាសប្រកបដោយភាពងាយស្រួល និងមានតម្លៃសមរម្យសម្រាប់មនុស្សគ្រប់រូប និងដើម្បីឆ្លើយតបចំ ពោះស្ថានភាពមិនច្បាស់ជាសកល ដែលកំពុងបន្តផ្លាស់ប្តូររបៀបរស់នៅការបំពេញការងារ និងការតភ្ជាប់ទំនាក់ទំនងសង្គម ។

Advertisement

លោក Tony Fernandes, សហស្ថាបនិកនៃក្រុមហ៊ុន AirAsia បានមានប្រសាសន៍ថា៖ «យើងខ្ញុំពិតជាមានអារ ម្មណ៍ធូរស្រាលក្នុងចិត្តជាខ្លាំង នៅពេលបានទទួលដំណឹងអំពីបទឈប់បាញ់នេះ ។ ចំពោះ AirAsia យើងតែងតែ ផ្តោតសំខាន់លើការតភ្ជាប់ទំនាក់ទំនងរវាងមនុស្សជាតិ ដែលនេះ គឺជាបេសកកម្ម ដែលបានបង្កើតក្រុមហ៊ុនអាកា សចរណ៍នេះឡើង ។ ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ យើងបានធ្វើឱ្យពិភពលោកកាន់តែមានភាពជិតស្និទ្ធិជាង មុន តាមរយៈការផ្សារភ្ជាប់សហគមន៍ បង្កើតចំណងមិត្តភាពឆ្លងកាត់ព្រំដែន និងជំរុញឱ្យមនុស្សគ្រប់រូបបានជួបជុំ មនុស្សជាទីស្រឡាញ់ ។ នាពេលនេះ បេសកកម្ម មួយនេះ រឹតតែមានអត្ថន័យជ្រាលជ្រៅជាងពេលណាៗទាំងអស់ ។ ជាការពិត សន្តិភាព គឺជាអ្វីដែលយើងគ្រប់គ្នាប្រាថ្នាចង់បាន មិនថាជាសន្តិភាពរវាងបុគ្គល និងសហគមន៍ ឬ គ្រាន់តែជាសន្តិភាពផ្លូវចិត្តនៃជីវិតរស់នៅរៀងៗខ្លួននោះទេ ។ ហើយការធ្វើដំណើរ គឺជាមធ្យោបាយដ៏ល្អបំផុត ដើ ម្បីបង្កើតនូវសន្តិភាពទាំងនេះ ដោយអនុញ្ញាតឱ្យយើងស្វែងរកនូវបទពិសោធន៍ថ្មីៗ និងការផ្ដល់ពេលវេលាឱ្យខ្លួន ឯងបានសម្រាក ដែលក្នុងនោះយើងបានរៀបចំកៅអីរហូតដល់ ១លានកៅអី ដែលផ្ដល់ឱកាសឱ្យមនុស្សគ្រប់រូប អាចផ្សារភ្ជាប់ទំនាក់ទំនងឡើងវិញ ស្វែងរកបទពិសោធន៍ថ្មីៗ និងមានពេលវេលាសម្រាប់សម្រាកលំហែកាយ និង ស្ដារថាមពលជីវិតឡើងវិញផងដែរ ។ ការជួបមុខគ្នាដោយផ្ទាល់ និងការស្វែងយល់ពីគ្នាទៅវិញទៅមក គឺជាគន្លឹះ ក្នុងការបង្កើតសាមគ្គីភាព និងលុបបំបាត់រាល់ការរើសអើង ។ នេះជាមូលហេតុដែលយើងជឿជាក់ថា ការផ្សារភ្ជាប់ ទំនាក់ទំនងមិនមែនជាជម្រើសសម្រាប់តែអ្នកមានធនធាននោះទេ ហើយយើងនឹងបន្តបេសកកម្មដើម្បីតភ្ជាប់ពិភព លោក និងផ្តល់ឱកាសឱ្យសន្តិភាពកើតមានគ្រប់ទីកន្លែង។»
ដើម្បីនាំយកបេសកកម្មនេះ មកកាន់ព្រះរាជាណាចក្រកម្ពុជា AirAsia Cambodia ផ្តល់ជូននូវសេវាកម្មតភ្ជាប់ជើង ហោះហើរ (Fly-thru) យ៉ាងងាយស្រួលបំផុត ចេញពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ឆ្ពោះទៅកាន់ជាង ១៥០ គោលដៅនៅទូទាំងពិភពលោក ។ តាមរយៈការចុះឈ្មោះ (check-in) តែមួយលើកគត់ នោះអីវ៉ាន់ ឬ វ៉ាលីរបស់លោកអ្នក នឹងត្រូវបញ្ជូនដោយស្វ័យប្រវត្តិទៅកាន់គោលដៅចុងក្រោយ ហើយនេះយើងកំពុងធ្វើឱ្យការធ្វើ ដំណើរទៅក្រៅប្រទេសរបស់ប្រជាជនកម្ពុជា កាន់តែមានភាពងាយស្រួលនិងមានតម្លៃសមរម្យជាងពេលណាៗ ទាំងអស់។

អ្នកដំណើរអាចស្វែងរកគោលដៅធ្វើដំណើរដ៏សម្បូរបែបតាមបណ្តាណហោះហើរដ៏ទូលំទូលាយរបស់ក្រុមហ៊ុន AirAsia ជាមួយនឹងតម្លៃពិសេសចាប់ពី ៨៩ដុល្លារ រួមបញ្ជូលទាំងការធ្វើដំណើររយៈចំងាយផ្លូវឆ្ងាយ និងជិត ។ ជម្រើសទិសដៅហោះហើររយៈចំងាយផ្លូវជិត (Short-haul) ដូចជា ទីក្រុង ចូហរ បារូ (Johor Bahru), ទីក្រុង ប៉េណាំង (Penang), កោះភូកេត (Phuket), ទីក្រុងហូជីមិញ (Ho Chi Minh), ទីក្រុងស៊ិនជិន (Shenzhen), ទីក្រុងអ៊ូហាន (Wuhan) និងទីក្រុងទ្រីវ៉ាន់ដ្រម (Trivandrum) រួមជាមួយជម្រើសជាច្រើន ទៀតនៅបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងតំបន់ដទៃទៀត ។
សម្រាប់លោកអ្នកដែលមានគម្រោងធ្វើដំណើរទៅកាន់ទិសដៅមានរយៈចំងាយផ្លូវឆ្ងាយ (Long-haul) យុទ្ធនាការ នេះ ក៏បានផ្តល់ជូនជម្រើសគោលដៅពិសេសទៅលើទីក្រុងដ៏ពេញនិយមមួយចំនួនផងដែរ រួមមានដូចជា ទីក្រុងតៃ ប៉ិ (Taipei), ទីក្រុងអូសាកា (Osaka), ទីក្រុងសេអ៊ូល (Seoul), ទីក្រុងឆាងសា (Changsha), ទីក្រុងឆឹងទូ (Chengdu), ទីក្រុងញូវដេលី (New Delhi), ទីក្រុងមែលប៊ន (Melbourne) និងទីក្រុងស៊ីដនី (Sydney) ដែលធ្វើឱ្យការរៀបចំគម្រោងវិស្សមកាលរបស់អ្នកកាន់តែមានភាពងាយស្រួល ដោយទទួលបាននូវជម្រើសរវាងការ ធ្វើដំណើរកម្សាន្តក្នុងតំបន់រយៈពេលខ្លី និងការសម្រាកលំហែកាយនៅប្រទេសឆ្ងាយៗរយៈពេលវែង ។
លោកអ្នកអាចធ្វើការកក់ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ សម្រាប់ការធ្វើដំណើរពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៧ ដែលនឹងមានពេលវេលាគ្រប់គ្រាន់សម្រាប់ដំណើរកម្សាន្ត នាពេលខាងមុខ ការជួបជុំគ្រួសារ ឬការធ្វើដំណើរកម្សាន្តផ្សេងៗ។ ដើម្បីទទួលបានអត្ថប្រយោជន៍បន្ថែម អ្នកដំណើរដែលធ្វើការកក់តាមរយៈកម្មវិធី AirAsia MOVE អាចរីករាយជាមួយ ការបញ្ចុះតម្លៃបន្ថែម 30% លើសេវាកម្ម Value Pack ដែលជួយសន្សំសំចៃលើតម្រូវការចាំបាច់ក្នុងការធ្វើដំណើរ និងផ្តល់នូវបទពិសោធន៍ធ្វើដំណើរឱ្យកាន់តែរលូនជាងមុន។

សម្រាប់ការកក់សំបុត្រ សូមចូលទៅកាន់គេហទំព័រ airasia.com ឬតាមរយៈកម្មវិធី AirAsia MOVE ដើម្បីចាប់ផ្តើមរៀបចំគម្រោងវិស្សមកាលបន្ទាប់របស់លោកអ្នកក្នុងតម្លៃដ៏សមរម្យ ។
*តម្លៃសរុបនេះអនុវត្តសម្រាប់ការធ្វើដំណើរតែមួយជើងប៉ុណ្ណោះ រួមបញ្ចូលទាំងថ្លៃសេវាអ្នកដំណើរ, កម្រៃសេវាកំណត់ដោយអាជ្ញាធរ, កម្រៃសេវាប្រេងឥន្ធនៈ និងកម្រៃសេវាផ្សេងៗទៀតដែលត្រូវអនុវត្ត។
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ។

សម្រួលអត្ថបទ ៖ គង់ សុផុល
រូបភាព ៖ AirAsia

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា