ភ្នំពេញ៖ ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់អ៊ីនធឺណិតកាន់តែខ្ពស់របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានពង្រីកការផ្តល់ជូនសេវា WiFi សាធារណៈដោយឥតគិតថ្លៃ នៅតាមទីតាំងសំខាន់ៗក្នុងខេត្តបាត់ដំបង សៀមរាប និងព្រះសីហនុ។

បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អាចភ្ជាប់ទៅកាន់បណ្តាញ “PUBLIC WIFI BY MPTC” ឬស្កេន QR Code ដែលមានដាក់បង្ហាញនៅតាមទីតាំងផ្ទាល់ ដើម្បីប្រើប្រាស់ដោយសេរី៕

ដោយ៖ ង៉ាន់ ទិត្យ