ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សូមជម្រាបជូនប្រតិបត្តិករ ភាគីពាក់ព័ន្ធ និងសាធារណជន ជ្រាបថា ក.ប.ទ. និង ន.ទ.ក. បានរៀបចំ ១) សេចក្តីព្រាងប្រកាសស្តីពីបទដ្ឋានបច្ចេកទេសនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ និង ២) សេចក្តីព្រាងប្រកាសស្តីពីការទទួលស្គាល់យថាប្រភេទ និងការវាយតម្លៃអនុលោមភាពនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍។ ដើម្បីឱ្យសេចក្តីព្រាងប្រកាសទាំងនេះកាន់តែគ្រប់ជ្រុងជ្រោយ ក.ប.ទ. និង ន.ទ.ក. សូមអញ្ជើញ ប្រតិបត្តិករ ភាគីពាក់ព័ន្ធ និងសាធារណជនចូលរួមផ្តល់មតិយោបល់ដូចខាងក្រោម៖
ក. សេចក្តីព្រាងប្រកាសស្តីពីបទដ្ឋានបច្ចេកទេសនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍
- ចូលទៅកាន់ https://go.gov.kh/mptc/pk-trc-ts-26 ឬ តាមរយៈ QR Code ជូនភ្ជាប់មកជាមួយ ដើម្បីទាញយកសេចក្តីព្រាងប្រកាសស្តីពីបទដ្ឋានបច្ចេកទេសនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍។
- ចូលទៅកាន់ https://go.gov.kh/mptc/cm-ts-26 ឬ តាមរយៈ QR Code ជូនភ្ជាប់មកជាមួយ ដើម្បីទាញយកទម្រង់គំរូផ្តល់មតិយោបល់លើសេចក្តីព្រាងប្រកាសនេះ។
- បញ្ជូនមតិយោបល់មកវិញតាមរយៈ https://go.gov.kh/mptc/trc-ts-26-form ឬតាមរយៈ QR Code ជូនភ្ជាប់មកជាមួយ ឱ្យបានត្រឹមដំណាច់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។
ខ. សេចក្តីព្រាងប្រកាសស្តីពីការទទួលស្គាល់យថាប្រភេទ និងការវាយតម្លៃអនុលោមភាពនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍
- ចូលទៅកាន់ https://go.gov.kh/mptc/pk-trc-ta-26 ឬ តាមរយៈ QR Code ជូនភ្ជាប់មកជាមួយ ដើម្បីទាញយកសេចក្តីព្រាងប្រកាសស្តីពីការទទួលស្គាល់យថាប្រភេទ និងការវាយតម្លៃអនុលោមភាពនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍។
- ចូលទៅកាន់ https://go.gov.kh/mptc/cm-ta-26 ឬ តាមរយៈ QR Code ជូនភ្ជាប់មកជាមួយ ដើម្បីទាញយកទម្រង់គំរូផ្តល់មតិយោបល់លើសេចក្តីព្រាងប្រកាសនេះ។
- បញ្ជូនមតិយោបល់មកវិញតាមរយៈ https://go.gov.kh/mptc/trc-ta-26-form ឬ តាមរយៈ QR Code ជូនភ្ជាប់មកជាមួយ ឱ្យបានត្រឹមដំណាច់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។
អាស្រ័យហេតុនេះ សូមប្រតិបត្តិករ ភាគីពាក់ព័ន្ធ និងសាធារណជន ទាំងអស់ជ្រាបជាព័ត៌មាន និងចូលរួមពិនិត្យនិងផ្ដល់យោបល់តាមការគួរ៕
ដោយ៖ង៉ាន់ ទិត្យ