បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធនាគារជាតិប្រាប់ឲ្យម្ចាស់បំណុលរបស់គ្រឹស្ថានហិរញ្ញវត្ថុពីរដោះស្រាះវិវាទដោយសន្តិវិធី

ធនាគារជាតិប្រាប់ឲ្យម្ចាស់បំណុលរបស់គ្រឹស្ថានហិរញ្ញវត្ថុពីរដោះស្រាះវិវាទដោយសន្តិវិធី

បន្ទាប់ពីមានការបិទផ្លូវដើម្បីធ្វើការតវ៉ាកាលពីថ្ងៃសុក្រម្សិលមិញ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីបំភ្លឺមួយពាក់ព័ន្ធនឹងជំនួបពិភាក្សាជាមួយតំណាងបុគ្គល ដែលអះអាងថាជាអតិថិជនរបស់អតីតគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស។

Advertisement

កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជាបានទទួលជួបជាមួយតំណាងបុគ្គល ដែលអះអាងថាមានជាប់ពាក់ព័ន្ធជាមួយអតីតគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ចំនួន ១០រូប និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ចំនួន ១០រូប ដើម្បីពន្យល់អំពីនីតិវិធី និងដំណោះស្រាយតាមផ្លូវច្បាប់ ចំពោះការបិទដំណើរការគ្រឹះស្ថានហិរញ្ញវត្ថុទាំងពីរ។

សម្រាប់ករណីអតីតគ្រឹះស្ថាន ហួយវ័ន ផេ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា គ្រឹះស្ថាននេះ ត្រូវបានបញ្ចប់ការជម្រះបញ្ជី និងដោះស្រាយជូនម្ចាស់បំណុលរួចរាល់ហើយ ព្រមទាំងត្រូវបានលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្មផងដែរ។ ដូច្នេះ ការអះអាងជាម្ចាស់បំណុលក្រោយពេលដកអាជ្ញាបណ្ណ និងរំលាយគ្រឹះស្ថាន មិនស្ថិតក្រោមសមត្ថកិច្ចដោះស្រាយរបស់ធនាគារជាតិនៃកម្ពុជាទៀតឡើយ។ ទោះជាយ៉ាងណា បុគ្គលពាក់ព័ន្ធនៅតែអាចស្វែងរកដំណោះស្រាយតាមយន្តការតុលាការ និងច្បាប់ជាធរមានបាន។

ដោយឡែក ចំពោះគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា គ្រឹះស្ថាននេះត្រូវបានដកហូតអាជ្ញាបណ្ណកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ហើយបានតែងតាំងក្រុមហ៊ុនជម្រះបញ្ជីរួចហើយកាលពីថ្ងៃទី១០ ខែមេសា។ ជាមួយគ្នានេះ នៅថ្ងៃទី២៣ ខែមេសា ក្រុមហ៊ុនជម្រះបញ្ជីក៏បានប្រកាសជាសាធារណៈ ជម្រាបដល់ម្ចាស់បំណុលទាំងអស់ ដើម្បីផ្តល់ព័ត៌មានពាក់ព័ន្ធផ្សេងៗនៅក្នុងរយៈពេល ៣០ថ្ងៃ តាមរយៈអាសយដ្ឋានស្ថិតនៅបុរីពិភពថ្មី ផ្សារដីហុយ។ ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជាបានស្នើឱ្យម្ចាស់បំណុលពាក់ព័ន្ធបន្តចូលរួមសហការជាមួយក្រុមហ៊ុនជម្រះបញ្ជី ដើម្បីទូទាត់ប្រាក់។

ធនាគារជាតិបានបានបន្ថែមថា ទោះបីជាកិច្ចពិភាក្សាបានបញ្ចប់ដោយមានការបញ្ជាក់យ៉ាងច្បាស់ក្តី បុគ្គលពាក់ព័ន្ធប្រមាណ ២០០នាក់ នៅតែបន្តប្រមូលផ្តុំគ្នានៅមុខអគារធនាគារជាតិនៃកម្ពុជា តាមដងផ្លូវ ក្នុងខណ្ឌសែនសុខដដែល។ អ្នកតវ៉ា ដែលមានទាំងជនជាតិចិន និងជនជាតិខ្មែរ បានស្នើសុំឲ្យធនាគារជាតិនៃកម្ពុជាជួយអន្តរាគមន៍ ដើម្បីឲ្យពួកគេអាចទទួលប្រាក់បញ្ញើត្រឡប់មកវិញ។ ធនាគារជាតិអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ បន្តស្វែងរកដំណោះស្រាយដោយសន្តិវិធី និងគោរពតាមនីតិវិធីច្បាប់ជាធរមាន៕

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា