ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់និវត្តជន តាមរយៈការជំរុញប្រព័ន្ធគាំពារសង្គម និងការដំឡើងប្រាក់សោធននិវត្តន៍ ជាបន្តបន្ទាប់ ដើម្បីធានាឱ្យអតីតមន្ត្រីរាជការអាចរស់នៅក្នុងជីវភាពសមរម្យ និងសេចក្តីថ្លៃថ្នូរ នេះបើតាមឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងពិធីសំណេះសំណាលជាមួយនិវត្តជន។



































