ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានរៀបចំសិក្ខាសាលាប្រមូលធាតុចូលលើសេចក្តីព្រាង “យុទ្ធសាស្ត្រជំរុញអភិវឌ្ឍបញ្ញាសិប្បនិម្មិតក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)” ក្រោមអធិបតីភាព ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញរបស់ក្រសួង វិស័យឯកជន និងគ្រឹះស្ថានអប់រំសរុបប្រមាណជា ៨០នាក់។



































