ខេត្តសៀមរាប៖ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “យុទ្ធសាស្ត្រគ្រប់គ្រងសន្តិសុខសាយប័រ និងអភិបាលកិច្ចទ្រព្យសកម្មឌីជីថល” ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ និងបុគ្គលិកផ្នែកគ្រប់គ្រងសន្តិសុខសាយប័រ និងគ្រប់គ្រងទ្រព្យសម្បត្តិឌីជីថល បណ្ដាក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន ២៥ស្ថាប័ន សរុបប្រមាណ ៥០រូប នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។



































