បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្មវិធីប្រកួតប្រជែងគណិតវិទ្យា SIMO Cambodia ផ្ដល់ឳកាសឲ្យសិស្សានុសិស្សពង្រឹងសមត្ថភាពផ្នែកវិទ្យាសាស្ត្រ

កម្មវិធីប្រកួតប្រជែងគណិតវិទ្យា SIMO Cambodia ផ្ដល់ឳកាសឲ្យសិស្សានុសិស្សពង្រឹងសមត្ថភាពផ្នែកវិទ្យាសាស្ត្រ

ភ្នំពេញ: SIMO Cambodia (Science Intelligence Mathematics Olympiad) គឺជាកម្មវិធីប្រកួតប្រជែងគណិតវិទ្យាស្តង់ដាមួយ ដែលបានផ្ដល់ឳកាសឲ្យសិស្សានុសិស្សដែលចង់សាកល្បងសមត្ថភាពឬពង្រឹងចំណេះដឹងផ្នែកគណិតវិទ្យា ត្រៀមប្រលងអាហាររូបករណ៏ និងប្រឡងថ្នាក់ជាតិផ្សេងៗ ជាមួយនឹងលំហាត់កម្រិតអន្តរជាតិ ។ ក្នុងសម័យបច្ចុប្បន្នដែលពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស សមត្ថភាពក្នុងការគិតវិភាគ និងដោះស្រាយបញ្ហា ក្លាយជាជំនាញសំខាន់មួយដែលមិនអាចខ្វះបាន។ គណិតវិទ្យា ដែលត្រូវបានគេហៅថាជាភាសានៃតក្កវិជ្ជា និងនវានុវត្តន៍ មានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតជំនាញទាំងនេះ។ ដោយយល់ដឹងពីសារៈសំខាន់នេះ កម្មវិធីប្រកួត Science Intelligence Mathematics Olympiad (SIMO) Cambodia បានកើតមានឡើងដើម្បីជាវេទិកាដែលលើកស្ទួយទេពកោសល្យ និងបំផុសគំនិតយុវជនជំនាន់ថ្មី ។ ជាងនេះទៅទៀត SIMO Cambodia ក៏មានតួនាទីសំខាន់ក្នុងការត្រៀមសិស្សឲ្យរួមចំណែកក្នុងឆាកអន្តរជាតិ ។ SIMO Cambodia មានចក្ខុវិស័យក្នុងការបំផុសគំនិត និងបង្កើនសមត្ថភាពយុវជនកម្ពុជា ឲ្យមានជំនាញគណិតវិទ្យាយ៉ាងរឹងមាំ អាចគិតវិភាគបានច្បាស់លាស់ ដោះស្រាយបញ្ហាបានច្នៃប្រឌិត និងចូលរួមប្រកួតប្រជែងដោយទំនុកចិត្ត ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។ SIMO Cambodia មានចក្ខុវិស័យខ្ពស់ក្លាយជាវេទិកាឈានមុខគេ ក្នុងការបណ្តុះបណ្តាលចំណង់ចំណូលចិត្តផ្នែកបញ្ញា ការសិក្សបែបច្នៃប្រឌិត និងការយល់ដឹងជ្រាលជ្រៅអំពីគណិតវិទ្យា ខណៈពេលជំរុញនូវនវានុវត្តន៍ ភាពអត់ធ្មត់ និងសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិរបស់សិស្សានុសិស្ស។ តាមរយៈការប្រកួតដែលមានគុណភាពខ្ពស់ យើងមានបំណងបើកឱកាសឲ្យសិស្សានុសិស្សបង្ហាញសមត្ថភាពរបស់ខ្លួន និងរួមចំណែកក្នុងការពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត។

Advertisement

SIMO Cambodia រដូវកាលទី១បានប្រព្រឹត្តទៅកាលពីឆ្នាំ ២០២៥ កន្លងទៅដោយទទួលបានភាពជោគជ័យ និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ អាណាព្យាបាលសិស្ស សិស្សានុសិស្សដែលជាបេក្ខជនប្រលង ជាពិសេសគឺគ្រឹះស្ថានសិក្សាផ្សេងៗផងដែរ ។ នារដូវកាលទី២នេះ SIMO បានបើកការចុះឈ្មោះម្ដងទៀតហើយដែលជាឳកាសដ៏ល្អសម្រាប់បេក្ខជនដែលកំពុងតែត្រៀមខ្លួនសម្រាប់ពង្រឹងសមត្ថភាពខ្លួនសម្រាប់ការប្រលងផ្សេងៗផង និងកំពុងតែត្រៀមខ្លួនសម្រាប់ការចូលរួមប្រកួតប្រជែងនូវកម្មវិធី SIMO ផ្ទាល់តែម្ដង ។ បេក្ខជនអាចស្វែងរកព័ត៌មានបន្ថែមទាក់ទងនឹងការប្រលង ជ័យលាភី និងការចុះឈ្មោះតាមរ: គណនីផ្លូវការរបស់ SIMO Cambodia នៅលើ Facebook និងទំព័រផ្សេងៗទៀតផងដែរ៕

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា