បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងចំនួន២ រួមគ្នារៀបចំសិក្ខាសិលាធ្វើទំនើបកម្មឌីជីថលដើម្បីផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ

ក្រសួងចំនួន២ រួមគ្នារៀបចំសិក្ខាសិលាធ្វើទំនើបកម្មឌីជីថលដើម្បីផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ

(ភ្នំពេញ៖) ប្រជាពលរដ្ឋនឹងទទួលបានភាពងាយស្រួល តាមរយៈការធ្វើទំនើបកម្មឌីជីថលនាពេលដ៏ខ្លីខាងមុខ មិនថានៅទីក្រុង ឬជនបទសុទ្ធតែទទួលបានហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឌីជីថលដែលជាដំណើរការវិវត្តន៏ថ្មីរបស់រាជរដ្ឋាភិបាលអាណត្ដិទី៧។ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទីប្រជុំជន តំបន់លំនៅឋាន អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារផ្សារទំនើប តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់ឬសំណង់ផ្សេងទៀត ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៦ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានសហការគ្នា សាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដែលបម្រើឱ្យវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងតម្រូវការជាក់ស្តែង ហើយការងារនេះនឹងប្រែក្លាយសង្គមឱ្យទៅជាសង្គមឌីជីថល ផ្តល់ភាពងាយស្រួលនិងរហ័ស ឆ្លើយតបទាន់ពេលវេលាទៅនឹងស្ថានភាពសង្គម សេដ្ឋកិច្ច និងការវិវត្តន៍ក្នុងតំបន់ និងពិភពលោក។
សិក្ខាសាលានេះ នឹងជួយផ្សព្វផ្សាយឱ្យភាគីពាក់ព័ន្ធបានដឹង និងចូលរួមសហការអនុវត្ត ទៅតាមលក្ខខណ្ឌតម្រូវ និងបទដ្ឋានបច្ចេកទេសកំណត់ ដែលបានដាក់ចេញលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅទីប្រជុំជន តំបន់លំនៅឋាន អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារផ្សារទំនើប តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់ឬសំណង់ផ្សេងទៀត ដោយស្មារតីទទួលខុសត្រូវ និងតម្កល់ប្រយោជន៍រួមជាធំ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានគូសបញ្ជាក់ថា នេះគឺជាកិច្ចការមួយនៅក្នុងកិច្ចការរៀបចំក្រុង ដោយផ្ដើមចេញពីការវាស់វែងចុះបញ្ជីដីធ្លីគឺមានការរៀបចំដែនដី ដូចជាការកំណត់ដីកសិកម្ម ដីអភិរក្ស ដីពាណិជ្ជកម្ម និងដីលំនៅឋានជាដើម, បន្ទាប់មកនៅក្នុងទីប្រជុំជនគឺត្រូវមានការរៀបចំក្រុង ដោយក្នុងនោះក៏ត្រូវមានការរៀបចំបំពាក់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឱ្យបានត្រឹមត្រូវ ចៀសវាងបង្កឱ្យមានការបាត់បង់សោភ័ណភាពក្រុងនិងប៉ះពាល់ដល់សុខភាពសាធារណៈផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដែលយើងបានប្រកាសនៅក្នុងសិក្ខាសាលានេះគឺជាការជួយជំរុញដល់ការអភិវឌ្ឍន៍ឌីជីថលរបស់ប្រទេសជាតិយើង ហើយកិច្ចការឌីជីថលនេះមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ប្រជាជនខ្មែរគ្រប់រូប និងតជំនាន់ ដើម្បីសិក្សាស្រាវជ្រាវបង្កើនចំណេះដឹងបាននៅគ្រប់ទីកន្លែង គ្រប់ពេលវេលា, និងអាចផ្លាស់ប្ដូរផ្នត់គំនិតថ្មីៗ សំរាប់កែតម្រូវនូវអ្វីដែលយើងមានការខ្វះខាត ក្នុងគោលដៅចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចំរើនក្នុងយុគ្គសម័យឌីជីថលនេះ៕

Advertisement
ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា