ព្យុងយ៉ាង ៖ កូរ៉េខាងជើងនឹងដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅតាមបណ្តោយព្រំដែន ជាមួយកូរ៉េខាងត្បូង នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះ។

ព្យុងយ៉ាង ៖ កូរ៉េខាងជើងនឹងដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅតាមបណ្តោយព្រំដែន ជាមួយកូរ៉េខាងត្បូង នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះ។
ប្រភពបន្តថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចទៅកាន់រោងចក្រផលិតអាវុធមួយ ក្នុងសប្ដាហ៍នេះ ដើម្បី ត្រួតពិនិត្យការផលិតប្រព័ន្ធកាំភ្លើងធំកាណុង ១៥៥មីលីម៉ែត្រស៊េរីថ្មី ដែលអាចបាញ់បានរយៈចម្ងាយ ៦០គីឡូម៉ែត្រ។
លោក គីម ជុងអ៊ុន បាននិយាយថា កាំភ្លើងធំស៊េរីថ្មី នឹងធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំង ហើយផ្ដល់អត្ថប្រយោជន៍ដល់ប្រតិបត្តិការជើងគោករបស់កងទ័ពកូរ៉េខាងជើង។
ការប្រកាសដាក់ពង្រាយកាំភ្លើងធំថ្មីៗនេះ ធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោង របស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់ នៅរយៈពេល ៣ ខែដំបូង នៃឆ្នាំ២០២៦នេះ។ ក្រៅពីនេះ, ក៏មានសេចក្តីរាយការណ៍ថា កូរ៉េខាងជើងក៏បានបាញ់សាកល្បងមីស៊ីលនាំផ្លូវយុទ្ធសាស្ត្រ ចេញពីនាវាពិឃាតថ្មីរបស់ខ្លួន កាលពីថ្ងៃទី១០ ខែមីនា ផងដែរ។
សកម្មភាពយោធារបស់កូរ៉េខាងជើង កើតមានឡើង ចំពេលដែលពីកូរ៉េខាងត្បូង បោះដៃចង់ស្វែងរកសន្តិភាព តែ ទីក្រុងព្យុងយ៉ាង នៅតែប្រកាន់ជំហរដាច់ខាត មិនព្រមចរចា ហើយចាត់ទុក កូរ៉េខាងត្បូង ជាសត្រូវចម្បង របស់ខ្លួន៕


ប្រភពពី APF ប្រែសម្រួល ៖ សារ៉ាត
