កំពង់ចាម៖តបតាមសំណើរសុំកិច្ចអន្តរាគមន៍របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានចាត់ក្រុមការងារបច្ចេកទេសរបស់ក្រសួង សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត អាជ្ញាធរមូលដ្ឋាន ចុះសិក្សាលទ្ធភាព ច្រាំងទន្លេបាក់ស្រុត ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដើម្បីធ្វើការស្តារ និងជួសជុលឡើងវិញ។



































