ភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញធ្វើជំរឿនមន្រ្តីរាជការដែលបានសហការរៀបចំឡើងដោយក្រសួងមុខងារសាធារណៈ និង ក.ប.ទ. រយៈពេលពីរថ្ងៃ នៅទីស្ដីការ ក.ប.ទ.។
ថ្លែងក្នុងពិធីធ្វើជំរឿន ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើជំរឿនមន្ត្រីរាជការ តាមរយៈការជំរុញការចូលរួមពីមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងការសម្របសម្រួលឱ្យដំណើរការបានរលូន និងមានប្រសិទ្ធភាពខ្ពស់។

































