បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ និងខួបលើកទី ៧១ឆ្នាំ នៃកាកបាទក្រហមកម្ពុជា នៅខេត្តតាកែវ

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ និងខួបលើកទី ៧១ឆ្នាំ នៃកាកបាទក្រហមកម្ពុជា នៅខេត្តតាកែវ

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានកិត្តិយសនៃសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ និងខួបលើកទី ៧១ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» នៃសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ដែលជាអនុប្រធាន សមាជិក សមាជិកា នៃសាខាកាកបាទក្រហមខេត្តតាកែវ និងសប្បុរជន ជាច្រើនកុះករ។

Advertisement

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទិវានេះប្រារព្ធធ្វើឡើងក្នុងគោលដៅរួមចំណែកលើកទឹកចិត្តខ្ពស់ដល់កិច្ចសហប្រតិបត្តិការនានាក្នុងបុព្វហេតុមនុស្សធម៌ ជាពិសេសការជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងហានិភ័យពីគ្រោះមហន្តរាយ និងគ្រោះអាសន្ននានាជាយថាហេតុ ហើយកំពុងត្រូវការជំនួយមនុស្សធម៌។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជនជាតិ-អន្តរជាតិ បន្តចូលរួមចំណែកនិងផ្តល់ការគាំទ្រ ទាំងស្មារតី សម្ភារៈ និងថវិកាដល់ចលនានិងសកម្មភាពរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដើម្បីបន្តសកម្មភាពមនុស្សធម៌ជូនប្រជាពលរដ្ឋ។

ក្នុងពិធីដដែលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរចំពោះទឹកចិត្តស្នេហាជាតិរបស់បងប្អូនប្រជាពលរដ្ឋ ដែលតែងចូលរួមចំណែកឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជាគ្រប់កាលៈទេសៈ ជាពិសេសការជួយសម្រាលទុក្ខលំបាករបស់វីរៈកងទ័ព និងបងប្អូនភៀសសឹក ដែលរងគ្រោះដោយការឈ្លានពានពីសំណាក់កងទ័ពថៃ។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថាបងប្អូនប្រជាពលរដ្ឋពិតជាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភាពខ្លាំងរបស់កម្ពុជា តាមរយៈការជួយគាំទ្រផលិតផលក្នុងស្រុក ដែលនឹងជួយបង្កើនគុណភាពនិងផលិតផលក្នុងស្រុក ឱ្យកាន់តែល្អប្រសើឡើង។

ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់សមាជិក សមាជិក នៃអង្គពិធីទាំងអស់ចូលរួមប្រើប្រាស់បណ្ណបើកបរឌីជីថល ដែលអាចស្នើសុំបានដោយងាយស្រួល លឿនរហ័ស និងមានសុវត្ថិភាពខ្ពស់៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា