បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាអំពាវនាវឱ្យមានសាមគ្គីភាព និងសមធម៌ក្នុងការកសាងប្រព័ន្ធសុខាភិបាលសាកល

កម្ពុជាអំពាវនាវឱ្យមានសាមគ្គីភាព និងសមធម៌ក្នុងការកសាងប្រព័ន្ធសុខាភិបាលសាកល

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឡើងថ្លែងបទអន្តរាគមន៍នៅក្នុងសម័យប្រជុំពេញអង្គនៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ ក្រោមប្រធាទបទ៖ «ការកែទម្រង់សុខភាពសកល៖ ការទទួលខុសត្រូវរួមគ្នា» ដែលប្រព្រឹត្តិទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែឧសភានេះ។

Advertisement

នៅចំពោះមុខរដ្ឋសមាជិកទាំង១៨៥របស់អង្គការសុខភាពពិភពលោក (WHO) ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវឱ្យមានសាមគ្គីភាព និងសមធម៌ក្នុងការកសាងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់។ ឯកឧត្តមក៏បានថ្លែងអំពីសមិទ្ធផលសំខាន់ៗ របស់កម្ពុជា ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ជាពិសេសក្រោយវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបាននូវការគ្របដណ្តប់សុខភាពជាសកល នៅត្រឹមឆ្នាំ ២០៣៥។

ឯកឧត្តមបានលើកឡើងពីចំណុចសំខាន់ៗជាអាទិភាពក្នុងវិស័យសុខាភិបាល មានជាអាទិ៍៖ ការពង្រឹងប្រព័ន្ធថែទាំសុខភាពបឋម ការការពារហានិភ័យផ្នែកសុខភាព ការត្រៀមលក្ខណៈនិងការឆ្លើយតបចំពោះភាពអាសន្នផ្នែកសុខាភិបាល ព្រមទាំងការអំពាវនាវឱ្យមានសាមគ្គីភាពអន្តរជាតិ និងការគាំទ្រកំណែទម្រង់ WHO។

ឯកឧត្តម ឈាង រ៉ា បានគូសរំលេចថា សុខភាពសកលលោកកំពុងស្ថិតនៅក្នុងដំណាក់កាលដ៏សំខាន់មួយ ដែលនឹងកំណត់អនាគតកាលយ៉ាងជ្រាលជ្រៅបំផុត។ អនាគតនៃសុខភាពសកល គឺផ្អែកសំខាន់លើការកសាងសមត្ថភាពនៅនឹងកន្លែង សមធម៌ និងភាពចម្រុះ។

យោងតាមក្រសួងសុខាភិបាល ការចូលរួម និងការថ្លែងបទអន្តរាគមន៍របស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងសម័យប្រជុំពេញអង្គនៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ បានបង្ហាញពីការដឹកនាំប្រកបដោយការទទួលខុសត្រូវ និងចក្ខុវិស័យច្បាស់លាស់របស់កម្ពុជា ក្នុងការចូលរួមចំណែកដល់សុខភាពសកល ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសម្រេចគោលដៅ «កែទម្រង់សុខភាពសកល៖ ការទទួលខុសត្រូវរួមគ្នា» ប្រកបដោយចីរភាព៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា