បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាចូលរួមកម្មវិធី Silicon Valley Summit 2026 នៅសហរដ្ឋអាមេរិក

កម្ពុជាចូលរួមកម្មវិធី Silicon Valley Summit 2026 នៅសហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក៖ នៅថ្ងៃទី១៨-២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សំ សិទ្ធិសេរី និង ឯកឧត្តម ជា សេរីវឌ្ឍ បានដឹកនាំគណៈប្រតិភូទៅចូលរួមកម្មវិធី Silicon Valley Summit 2026 ដែលរៀបចំដោយក្រុមហ៊ុន Plug and Play នៅទីក្រុង Sunnyvale រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

Advertisement

កម្មវិធី Silicon Valley Summit 2026 គឺជាព្រឹត្តិការណ៍អន្តរជាតិប្រចាំឆ្នាំដែលរៀបចំឡើងដោយក្រុមហ៊ុន Plug and Play សម្រាប់ភ្ជាប់ទំនាក់ទំនងរវាងតួអង្គនៅក្នុងប្រព័ន្ធអេកូឡូស៊ីដែលគាំទ្រធុរកិច្ចថ្មីឌីជីថល និងការបង្ហាញអំពីផលិតផល សេវាកម្ម ឬដំណោះស្រាយថ្មីៗ ក៏ដូចជាចែករំលែកចំណេះដឹង និងបទពិសោធន៍ ពីអ្នកជំនាញរៀបចំគោលនយោបាយល្បីៗ ធុរកិច្ចថ្មីដែលមានសក្តានុពលដែលគាំទ្រដោយក្រុមហ៊ុន Plug and Play សហរដ្ឋអាមេរិកនិងបណ្តាប្រទេសជាច្រើនទៀត ព្រមទាំងការធ្វើបទបង្ហាញពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Google, Microsoft, Amazon, NVIDIA ។ល។ កម្មវិធីនេះមានអ្នកចូលរួមប្រមាណ ៥ ០០០ នាក់ មកពីជុំវិញពិភពលោក។

នៅក្នុងកម្មវិធីនេះ ឯកឧត្តម សំ សិទ្ធិសេរី បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពរបស់ធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា និងបានជួបពិភាក្សាជាមួយ Plug and Play France និង Plug and Play Canada ស្តីពីកិច្ចសហការក្នុងការនាំយកធុរកិច្ចថ្មីឌីជីថលចូលរួមកម្មវិធី FrancoTech 2026 ដែលនឹងរៀបចំនៅកម្ពុជានាខែវិច្ឆិកា ឆ្នាំ២០២៦ ព្រមទាំងការចូលរួមសិក្ខាសាលា ដែលផ្ដោតលើការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងវិស័យនានា។

ឯកឧត្តម ជា សេរីវឌ្ឍ ក៏បានធ្វើបទបង្ហាញអំពីថ្នាល Verify ដែលក្នុងបទបង្ហាញនេះ ឯកឧត្តម ជា សេរីវឌ្ឍ បានលើកឡើងថា ថ្នាល Verify គឺជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (Digital Public Infrastructure – DPI) ទី៤ របស់កម្ពុជា ដែលត្រូវបានអភិវឌ្ឍឡើងក្នុងគោលបំណងបង្កើនទំនុកចិត្ត និងការផ្ទៀងផ្ទាត់ឌីជីថល ឆ្លងដែន។ ថ្នាលនេះមិនត្រឹមតែត្រូវបានអនុវត្តនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានទទួលស្គាល់ និងដាក់អោយប្រើប្រាស់នៅក្នុងប្រទេសជាច្រើនដើម្បីប្រើប្រាស់ជាដំណោះស្រាយសម្រាប់ការផ្ទៀងផ្ទាត់ឌីជីថលផងដែរ។ ឯកឧត្តមក៏បានចែករំលែកអំពីតួនាទីរបស់កម្ពុជា ក្នុងការចូលរួមជំរុញបរិវត្តកម្មឌីជីថលសកល តាមរយៈដំណោះស្រាយឌីជីថលដែលបើកចំហ មានទំនុកចិត្ត និងផ្ដោតលើប្រជាពលរដ្ឋ ជាស្នូល ព្រមទាំងបានបង្ហាញពីមោទនភាពដែលកម្ពុជាកំពុងរួមចំណែកក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលដែលមានភាពរួមបញ្ចូល និងអាចធ្វើប្រតិបត្តិការរួមគ្នាបាន។

ក្នុងអំឡុងពេលនៃបេសកកម្មនេះ គណៈប្រតិភូកម្ពុជាក៏បានចូលរួមក្នុងវេទិការបច្ចេកវិទ្យារបស់មជ្ឍមណ្ឌលឧត្តមភាពបញ្ញាសិប្បនិម្មិត នៅឯសាកលវិទ្យាល័យ San Jose ផងដែរ ដែលមានការធ្វើបទបង្ហាញបច្ចេកវិទ្យាថ្មីៗដែលប្រើប្រាស់បញ្ញាសិប្បនិម្មិតជួយជំរុញដល់ ការធ្វើអាជីវកម្ម៕

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា