បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទូតហុងគ្រីសរសើរពីភាពស្រស់ស្អាតរបស់កម្ពុជា ពិសេសជីវភាពប្រជាជនប្រសើរ​ឡើងជា​លំដាប់

ទូតហុងគ្រីសរសើរពីភាពស្រស់ស្អាតរបស់កម្ពុជា ពិសេសជីវភាពប្រជាជនប្រសើរ​ឡើងជា​លំដាប់

ភ្នំពេញ៖ ប្រមុខការទូតហុងគ្រីចប់អាណត្តិបេសកកម្មនៅកម្ពុជា បានលើកសរសើរអំពីភាពស្រស់ស្អាតរបស់ ប្រទេសកម្ពុជា ជាពិសេស គឺប្រជាជនមានជីវភាពប្រសើរ​ឡើងជា​លំដាប់ ។ការលើកសរសើរនេះក្នុងឱកាសឯកឧត្តម ទីបូ បាឡូឌី(Tibor Baloghdi) ឯកអគ្គរដ្ឋទូត​ហុង​គ្រីប្រចាំនៅកម្ពុជាអញ្ជើញចូលជួបសម្តែងការគួរសម និងជម្រាបលាចំពោះ សម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជានៅវិមានសាមគ្គី​ភាព នៃ​ព្រឹទ្ធ​សភាកាលពី​ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ។

Advertisement

ប្រាប់អ្នកសារព័ត៌មានក្រោយជំនួបសម្តែងការគួរសម និងជម្រាបលារបស់​ឯកអគ្គរដ្ឋទូត​ហុង​គ្រីប្រចាំនៅកម្ពុជា ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងថា ​ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកសរសើរអំពីប្រទេសកម្ពុជា ជា​ប្រទេស​ដ៏ស្រស់ស្អាត ហើយមាន​ភាព​រីក​ចម្រើន ដែលលោកបានឃើញផ្ទាល់ភ្នែក ជាពិសេស គឺជីវភាពរបស់ប្រជាជន មានភាព​ប្រសើរ​ឡើងជា​លំដាប់ ។

ឯកឧត្តមឯកអគ្គរដ្ឋទូតក៏នៅបានលើកឡើងថា ៤ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រី មានភាព​រីក​ចម្រើន ជា​ពិសេសការសហការគ្នាទាំងក្របខ័ណ្ឌនៃស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិបញ្ញត្តិ។ឯកឧត្តម ក៏បានរំលេចថា ប្រទេសទាំងពីរ មានការកើនឡើងនូវ​ទំហំពាណិជ្ជកម្ម​ ជាពិសេស​កម្ពុជា បាននាំចូលទៅកាន់ប្រទេសហុងគ្រី មានការកើនឡើង ក្នុងរយៈពេលចុង​ក្រោយ​នេះ។​ ឯកឧត្តម សង្ឃឹមថា ទំហំពាណិជ្ជកម្ម ឬកិច្ចសហការផ្នែកសេដ្ឋកិច្ចរវាងកម្ពុជា និងហុងគ្រី កាន់តែរីក​ចម្រើន​តទៅមុខទៀត ។ដោយឡែកឆ្នាំ២០២៦នេះ ជាខួប៧០ឆ្នាំ នៃទំនាក់​ទំនង​រវាងកម្ពុជា និងហុងគ្រី ប្រទេសទាំងពីរ បានរួមគ្នា​រៀបចំ​កម្មវិធី អបអរសាទរខួប ៧០ឆ្នាំនេះ ដើម្បីឱ្យទំនាក់​ទំនង​កាន់​តែរីកចម្រើនបន្ថែមទៀត ។

ក្នុងឱកាសនេះដែរសម្ដេច​តេ​ជោ ហ៊ុន សែន បានលើកឡើងថា ទោះបីហុងគ្រី និងកម្ពុជា នៅឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែ​ទំនាក់​ទំនងរវាង​ប្រទេស​ទាំង​ពីរមានភាពជិតស្និទ្ធខ្លាំងណាស់ ក្នុងស្ថានភាពនាពេលបច្ចុប្បន្ន។​ មកដល់​ពេល​​នេះទំនាក់ទំនង​រវាង​កម្ពុជា និងហុងគ្រី មានអាយុកាល ៧០ឆ្នាំហើយ ដែលជាទំនាក់ទំនងមួយដ៏យូរ​អង្វែង។​សម្ដេចតេជោ ក៏បានរំលឹកផងដែរថា ហុងគ្រី ជាប្រទេសមួយ ដែលសម្ដេចធ្លាប់ទៅបំពេញទស្សនកិច្ច​ច្រើន​​ក្នុងចំណោមប្រទេសសម្ដេច បានអញ្ជើញបំពេញទស្សនកិច្ច​តាំង​ពីពេលសម្តេច នៅ​ជារដ្ឋមន្ត្រី​ការ​បរទេសមកម្ល៉េះ ហើយមានអនុស្សាវរីយ៍​ជាច្រើន ក្នុងការពង្រីកទំនាក់ទំនង ។

សម្ដេចតេជោ បន្ថែមថា កាលពីឆ្នាំ២០១៩ កន្លងទៅ សម្ដេច ក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅ​ប្រទេសហុងគ្រី ហើយ​ក្រោយមកប្រធានាធិបតីរបស់ហុងគ្រី ក៏បានអញ្ជើញមកបំពេញទស្សនកិច្ច​នៅ​ប្រទេសកម្ពុជា។ នេះបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនង​ដ៏ស្អិតរមួត​រវាងប្រទេស​ទាំងពីរ ​បើទោះបីជាឆ្ងាយ​ពីគ្នាយ៉ាងណាក្តី ក៏ប៉ុន្តែភាពជិតស្និទ្ធ និងបេះដូងនៃការភ្ជាប់ទំនាក់ទំនង​នេះនៅតែរឹងមាំ ។
សម្ដេច​តេជោ ហ៊ុន សែន ក៏បានសម្តែងការពេញចិត្ត ចំពោះទំនាក់ទំនងដ៏រឹងមាំនាមកដល់ពេលបច្ចុប្បន្នរវាងប្រទេសទាំងពីរ គឺការផ្លាស់ប្តូរ​ទំណើរទស្សនកិច្ចទៅវិញទៅមក រវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា