ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ចុះពិនិត្យសកម្មភាពជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពនានាក្រោមឱវាទក្រសួងអធិការកិច្ច នៅទីស្តីការក្រសួង នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដែលត្រូវបាន ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញទទួលស្វាគមន៍ និងអមដំណើរដោយផ្ទាល់។
ក្នុងដំណើរការនៃការធ្វើជំរឿននៅក្រសួងអធិការកិច្ច ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញចូលរួមធ្វើជំរឿនដោយផ្ទាល់ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងអធិការកិច្ចជាបន្តបន្ទាប់ ដើម្បីធ្វើជំរឿនដោយផ្ទាល់ តាមការកំណត់ដោយគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ និងក្រុមការងារចុះជំរឿនរបស់ក្រសួងអធិការកិច្ច។






































