លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រាប់បណ្តាញព័ត៌មានAMS នៅថ្ងៃអង្គារ៍នេះថា មន្រ្តីនគរបាល និងមន្រ្តីអាវុធហត្ថខេត្តកំពតជាង ៣០នាក់ ត្រូវចាប់ខ្លួន និងកំពុងកសាងនីតិវិធីច្បាប់។

លោកមានប្រសាសន៍ថា «ស្នងការនគរបាលខេត្តកំពត រួមជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ពិតជាបានឃាត់កងកម្លាំងទាំងអស់នោះមែន ប៉ុន្តែយើងកំពុងតែបន្តនីតិវីធីសិន»។

ប៉ុន្តែយ៉ាងណា លោកឧត្តមសេនីយ៍ មិនទាន់អាចបញ្ជាក់ពីមូលហេតុ និងកាលបរិច្ឆេទនៃការចាប់ខ្លួនមន្ត្រីទាំងនោះនៅឡើយ។
សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ការចាប់ខ្លួនមន្ត្រីនគរបាល និងមន្ត្រីអាវុធហត្ថជាង៣០នាក់នោះ ដោយសារតែពួកគេបានកាត់សោរចូលលួចយកសម្ភារដែលជាវត្ថុតាងនៃបទល្មើសឆបោក ដែលអាជ្ញាធរបានបង្រា្កបនៅក្នុងស៊ីណូនៅព្រែកចាក កាលពីពេលកន្លងទៅនេះ។
ក្នុងចំណោមមន្ត្រីទាំងជាង៣០នាក់ដែលត្រូវបានចាប់ខ្លួននោះ រួមមានស្នងការរងនគរបាលខេត្តកំពតទទួលការងារព្រំដែន អធិការនគរបាល អធិការរង មេបញ្ជាការវរការពារព្រំដែន មន្រ្តីនគរបាល និងមន្រ្តីអាវុធហត្ថខេត្តកំពត។
កាលពីពេលថ្មីៗនេះ ស្នងការនគរបាលខេត្តមណ្ឌលគីរីម្នាក់ និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តនេះ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបរិបថនៃបទល្មើសឆបោកតាមអនឡាញ។ ដោយឡែកអភិបាលខេត្តនេះត្រូវបានដកដំណែង និងផ្ទេរការងារមកកាន់ក្រសួងមហាផ្ទៃវិញ៕