ភ្នំពេញ៖តាមរយៈជំនួបនៃមន្រ្តីយោធាខ្ពស់កម្ពុជា -ចិន បានបង្ហាញថា យោធានៃប្រទេសទាំងពីរនឹងរៀបចំសមយុទ្ធនាគមាស-២០២៦ នៅពេលខាងមុខ ប៉ុន្តែកាលបរិច្ឆេទជាក់លាក់ពុំទាន់បញ្ជាក់នៅឡើយ។

ភ្នំពេញ៖តាមរយៈជំនួបនៃមន្រ្តីយោធាខ្ពស់កម្ពុជា -ចិន បានបង្ហាញថា យោធានៃប្រទេសទាំងពីរនឹងរៀបចំសមយុទ្ធនាគមាស-២០២៦ នៅពេលខាងមុខ ប៉ុន្តែកាលបរិច្ឆេទជាក់លាក់ពុំទាន់បញ្ជាក់នៅឡើយ។

នៅទីស្ដីការក្រសួងការពារជាតិកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំធ្វើសមយុទ្ធនាគមាសភាគីកម្ពុជាឆ្នាំ២០២៦ បានទទួលជួបក្រុមការងាររៀបចំសមយុទ្ធនាគមាស-២០២៦ កងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយលោកវរនាវីឯកពិសេស ជី ហ៊្សាំង នាយករងនាយកដ្ឋានហ្វឹកហ្វឺន សេនាធិការដ្ឋានចម្រុះ តំបន់យោធភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន ដើម្បីពិភាក្សាការងារ។

ជំនួបនៃមន្រ្តីយោធាខាងលើដើម្បីពិភាក្សាអំពីដំណើរការត្រៀមរៀបចំសមយុទ្ធនាគមាសឆ្នាំ២០២៦ ។បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ការពិភាក្សាមានទាំងការត្រៀមផែនការ ខ្លឹមសារ អត្ថន័យ និងទីកន្លែង គ្រឿងបំពាក់។

ចំណែកលោកវរនាវីឯកពិសេស ជី ហ៊្សាំង (Secapt. JI XIANG) បានចាត់ទុកសមយុទ្ធនាគមាសចិន-កម្ពុជា គឺជានិមិត្តរូបមួយសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពចិន-កម្ពុជា ហើយក៏ជាគំរូមួយដែលមានឥទ្ធិពលក្នុងសហគមន៍តំបន់ និងអន្តរជាតិយ៉ាងសំខាន់ផងដែរ ។ លោកថា ចាប់តាំងពីឆ្នាំ២០២៤ មក សមយុទ្ធនាគមាសត្រូវបានធ្វើឡើងដោយប្រទេសទាំងពីរ កងទ័ពទាំងពីរ ដែលមានទាំងកងទ័ពជើងគោក ជើងទឹក និងជើងអាកាស ។

លោកវរនាវីឯកពិសេសចិនបានបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំជាន់ខ្ពស់កងទ័ពប្រទេសទាំងពីរមានការយកចិត្តទុកដាក់កម្រិតខ្ពស់លើការរៀបចំធ្វើសមយុទ្ធនាគមាសរវាងចិន-កម្ពុជា ហើយមេដឹកនាំជាន់ខ្ពស់កងទ័ពទាំងពីរ ក៏បានផ្ដល់ការលើកទឹកចិត្ត និងជំរុញឱ្យមានសមយុទ្ធនាគមាស ចិន-កម្ពុជា នៅលើទឹកដីកម្ពុជា៕
ដោយ៖ង៉ាន់ ទិត្យ








