ព្រះសីហនុ៖ សណ្ឋាគារ អជ៌ុណា សូលីទែរ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍គម្រប់មួយឆ្នាំ នៃការបើកដំណើរការសណ្ឋាគារលំដាប់ប្រណីតនៅក្នុងតំបន់ឆ្នេរនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ។ ចាប់តាំងពីបានបើកទ្វារស្វាគមន៍ភ្ញៀវនៅក្នុងរមណីយដ្ឋានកំពង់ដេវ៉ាដ៏មានកិត្យានុភាពមក សណ្ឋាគារដែលមានបន្ទប់ស្នាក់នៅចំនួន ២៣៦ នេះ បានសាងកេរ្តិ៍ឈ្មោះយ៉ាងរឹងមាំជាជានិមិត្តរូបនៃការរស់នៅដ៏ទាន់សម័យ និងស៊ីវិល័យ ដោយបានរៀបចំបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងប្រណីតភាពទំនើប និងបដិសណ្ឋារកិច្ចបែបប្រពៃណីខ្មែរដ៏កក់ក្តៅ។

































