បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បេក្ខជនជាង៤ពាន់នាក់ប្រឡងប្រជែងចូលក្របខ័ណ្ឌរដ្ឋជាង១០០កន្លែង

បេក្ខជនជាង៤ពាន់នាក់ប្រឡងប្រជែងចូលក្របខ័ណ្ឌរដ្ឋជាង១០០កន្លែង

បេក្ខជនចំនួន៤ ២៥៧នាក់បានចុះឈ្មោះចូលរួមប្រឡងប្រជែងចូលក្របខ័ណ្ឌរដ្ឋចំនួន៣ រួមមាន ក្រសួងយុត្តិធម៌, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ខណៈដែលស្ថាប័នទាំង៣នេះត្រូវការជ្រើសរើសមន្រ្តីបន្ថែមតែចំនួន ១៣៧នាក់ប៉ុណ្ណោះ។

Advertisement

ការប្រឡងនេះត្រូវបានរៀបចំឡើងរយៈពេល ៣ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦នៅភ្នំពេញ។ ទិន្នន័យនៃគណៈកម្មការរៀបចំការប្រឡងបានបង្ហាញថា ក្នុងចំណោមបេក្ខជនសរុបទាំងអស់ មានបេក្ខជនចំនួន ១១១នាក់ ស្មើនឹង ២,៦% បានចាប់យកឱកាសចូលរួមប្រឡងប្រជែងក្នុងក្រសួង និងស្ថាប័នទាំង៣នេះ តែម្តង។

ដើម្បីធានាតម្លាភាព និងសុក្រឹត្យភាព ការប្រឡងប្រជែងបានប្រព្រឹត្តទៅក្រោមការសង្កេតតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថាប័នសាមី ក៏ដូចជាតំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជាជាច្រើនរូប។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ គឺជាប្រធានគណៈកម្មការប្រឡងប្រជែង។

ក្រោយដំណើរការប្រឡង សន្លឹកកិច្ចការបេក្ខជនទាំងជាង៤ពាន់នាក់ ត្រូវបានចាប់ផ្តើមដំណើរការកែចាប់ពីព្រឹកថ្ងៃចន្ទនេះតទៅនៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដោយមានការតាមដានពិនិត្យមើលជាប្រចាំពីឯកឧត្តម ហ៊ុន ម៉ានី ក៏ដូចជាក្រុមអ្នកសង្កេតការណ៍ផ្សេងៗ។

ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា រាល់សន្លឹកកិច្ចការបេក្ខជននៅក្រោយពេលប្រឡង គឺត្រូវរក្សាយ៉ាងត្រឹមត្រូវ ប្រកបដោយសុវត្ថិភាព ហើយពេលយកមកកាត់កែ គឺត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ៕

អត្ថបទ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា